ក្នុងសុន្ទរកថានៅមហាសន្និបាត លោក Luong Cuong ប្រធានរដ្ឋ បានស្នើឲ្យខេត្ត Phu Tho រក្សាសាមគ្គីភាព និងឯកភាពខ្ពស់ក្នុងការយល់ដឹង និងសកម្មភាព កសាងបក្ស និងប្រព័ន្ធនយោបាយឱ្យស្អាតស្អំ និងរឹងមាំ ព្រមទាំងពង្រឹងអាជ្ញាធរមូលដ្ឋាន ២ កម្រិត ប្រកបដោយប្រសិទ្ធភាព   និងជិតស្និទ្ធិជាមួយប្រជាជន។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ មានប្រសាសន៍ក្នុងមហាសន្និបាត

លោក Luong Cuong ប្រធានរដ្ឋ បានមានប្រសាសន៍ថា៖ “ខ្ញុំស្នើឱ្យអ្នកទាំងអស់គ្នា ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់របកគំហើញយុទ្ធសាស្ត្រ ជាពិសេសការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ ទន្ទឹមនឹងនោះ ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជនឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ; ពង្រឹងការធ្វើសមាហរណកម្មអន្តរជាតិទាក់ទាញដើមទុនវិនិយោគជាយុទ្ធសាស្ត្រ ជំរុញការនាំចេញ និងអភិវឌ្ឍន៍ឧស្សាហកម្មសេវាកម្មប្រកបដោយគុណភាពខ្ពស់; អភិវឌ្ឍវិស័យសុខាភិបាល ការអប់រំ និងលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសធនធានមនុស្សផ្នែកបច្ចេកទេស បច្ចេកវិទ្យា ភស្តុភារ និងឌីជីថល ស្របតាមតម្រូវការទីផ្សារជាក់ស្តែង”។

លោកប្រធានរដ្ឋបានស្នើឱ្យខេត្តបន្តយកចិត្តទុកដាក់លើការរក្សាស្ថិរភាពនយោបាយ សង្គម រក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម និងការការពារបរិស្ថាន ពង្រឹងការការពារជាតិ និងសន្តិសុខ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ៕

បកប្រែដោយ Thanh Cong