ដោយសារឥទ្ធិពលនៃខ្យល់ព្យុះលេខ១០ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខេត្ត Ninh Binh មានភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះកំបុតត្បូងដែលបណ្ដាលឲ្យមនុស្សស្លាប់ ៩ នាក់ និងរងរបួស៥០នាក់; ផ្ទះដួលរលំចំនួន ២១ ខ្នង; ផ្ទះខូចខាត ១.១៨៦ ខ្នង សាលារៀន មណ្ឌលសុខភាព និងរោងចក្រជាច្រើនបានរងការខូចខាតផងដែរ...។

ដោយឡែកនៅក្នុងឃុំ Quy Nhat ខ្យល់ព្យុះកំបុតត្បូងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា បានបោកបក់បំផ្លាញដំបូលផ្ទះ និងខូចខាតផ្ទះជាច្រើនខ្នង ជាពិសេសបានបណ្ដាលឲ្យមនុស្សស្លាប់ ៤ នាក់ និងរបួស ៧ នាក់ ក្នុងនោះ ដួលរលំផ្ទះដោយសារខ្យល់ព្យុះកំបុតត្បូងដែលបណ្ដាលឲ្យលោក Hoang Trong Khiem និងភរិយារបស់លោកគឺលោកស្រី Doan Thi Nhi ស្លាប់។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំការជំនះផលវិបាកនៃខ្យល់ព្យុះលេខ ១០ នៅឃុំ Quy Nhat ខេត្ដ Ninh Binh (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខចំពោះគ្រួសារសពលោក Hoang Trong Khiem និងលោកស្រី Doan Thi Nhi នៅភូមិ Phu Binh ឃុំ Quy Nhat ដែលទើបតែទទួលមរណភាពដោយសារខ្យល់ព្យុះកំបុតត្បូង នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា។ ក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រី បានផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអាជ្ញាធរខេត្ត Ninh Binh ដែលរងការខូចខាតដោយខ្យល់ព្យុះលេខ ១០ ជាពិសេសសាច់ញាតិរបស់គ្រួសារដែលមានអ្នកស្លាប់ បាត់ខ្លួននិងរបួស។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរខេត្ត Ninh Binh និងឃុំ Quy Nhat យកចិត្តទុកដាក់ និងលើកទឹកចិត្តគ្រួសារដែលមានមនុស្សស្លាប់ជំនះការលំបាកនេះ ព្រមទាំងជួយឧបត្ថម្ភគ្រួសាររៀបចំពិធីបុណ្យសពតាមទម្លៀម​ទម្លាប់។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Ninh Binh និងឃុំដែលរងការខូចខាតដោយសារខ្យល់ព្យុះផ្ដោតលើការដឹកនាំ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីណែនាំរបស់គណៈលេខាមជ្ឈិមបក្ស  និងនាយករដ្ឋមន្ត្រីដើម្បីដោះស្រាយជាបន្ទាន់នូវផលវិបាកដែលបណ្តាលមកពីខ្យល់ព្យុះ ក្នុងនោះ ត្រូវធានានូវកន្លែងស្នាក់នៅបណ្ដោះអាសន្ន ស្បៀងអាហារ និងរបស់របរប្រើប្រាស់ចាំបាច់សម្រាប់ប្រជាពលរដ្ឋ ជួយគាំទ្រនិងប្រមូលផ្តុំកងកម្លាំងនៅមូលដ្ឋានដើម្បីជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ក៏ដូចជាជួសជុលសាលារៀន ដើម្បីស្វាគមន៍សិស្សានុសិស្សចូលរៀន  និងធានាការពិនិត្យសុខភាព និងព្យាបាលជូនប្រជាពលរដ្ឋជាដើម។

* នាយប់ថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចុះត្រួតពិនិត្យការងារជំនះពុះពារលើផលវិបាកនៃការបាក់ទំនប់ទឹកសមុទ្រ Hai Thinh ខេត្ត Ninh Binh៕

បកប្រែដោយ Pham Diep