ខ្យល់ព្យុះលេខ ១០ ត្រូវបានគេវាយតម្លៃថា ជាខ្យល់ព្យុះដែលមានល្បឿនខ្យល់យ៉ាងខ្លាំងដែលបណ្តាលឱ្យមនុស្សស្លាប់១៣ នាក់ និងបាត់ខ្លួន ហើយមនុស្ស ២ នាក់ ទៀតរងរបួស។ ក្នុងនោះ ទីក្រុង Hue មានមនុស្សស្លាប់ ១ នាក់; ខេត្ដ Quang Tri បាត់ខ្លួនចំនួន ១២ នាក់នៅច្រកសមុទ្រ Cua Viet ឃុំ Kim Phu និងឃុំ Cang Ginh; មនុស្ស ២ នាក់ រងរបួសនៅខេត្ដ Quang Tri និងទីក្រុង Hue។ ទន្ទឹមនឹងនោះ ខ្យល់ព្យុះបានបណ្ដាលឲ្យផ្ទះរាប់ពាន់ខ្នងខូចខាតយ៉ាងធ្ងន់ធ្ងរ និងលិចលង់។

សាលារៀន មណ្ឌលសុខភាព និងទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំជាច្រើន បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ស្រូវនិងដំណាំជិត ៣,១០០ ហិកតានៅ Nghe An, ខេត្ដ Ha Tinh, ខេត្ដ Quang Tri និងខេត្ដ Thanh Hoa រងការជន់លិច... បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងជួយប្រជាពលរដ្ឋជំនះផលវិបាក  តាមដានការវិវត្តនៃភ្លៀងទឹកជំនន់ក្រោយខ្យល់ព្យុះ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា៕

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
ខ្យល់ព្យុះលេខ ១០ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅខេត្ត Ha Tinh, ​ខេត្ដ Quang Tri, ខេត្ដ Nghe An និងទីក្រុង Hue

បកប្រែដោយ Pham Diep