“អាហារសូន្យដុង” ពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ពិសេស Con Dao
កប.អនឡាញ - នាថ្ងៃទី ២១ ខែកញ្ញា គណៈកម្មាធិការបក្ស គណៈបញ្ជាការការពារទប់ទល់លេខ៦ - តំបន់ពិសេស Con Dao (បញ្ជាការដ្ឋានទីក្រុងហូជីមិញ) បានសហការជាមួយថ្នាក់ដឹកនាំតំបន់ពិសេស Con Dao រៀបចំកម្មវិធី “អាហារសូន្យដុង” ដើម្បីចែករំលែកក្តីស្រឡាញ់ និងពង្រីកស្មារតីសាមគ្គីភាពរវាងកងទ័ព និងប្រជាជន។
ក្នុងកម្មវិធី ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ថ្នាក់ដឹកនាំតំបន់ពិសេស Con Dao និងថ្នាក់ដឹកនាំគណៈបញ្ជាការការពារទប់ទល់លេខ៦ - តំបន់ពិសេស Con Dao រួមជាមួយតំណាងក្រសួង ស្ថាប័ន និងអង្គការមហាជននានាបានទៅសួរសុខទុក្ខ លើកទឹកចិត្ត និងពិសាអាហារសាមគ្គីជាមួយប្រជាជនជាង ១៥០ នាក់ ដែលជួបការលំបាកនៅមូលដ្ឋាន។
    |
 |
ប្រតិភូផ្ដល់ប្រាក់ជំនួយដើម្បីគាំទ្រការអនុវត្តកម្មវិធី "អាហារសូន្យដុង" |
មានប្រសាសន៍ក្នុងកម្មវិធី លោកវរសេនីយ៍ឯកបំរុង Vu Van Luan អនុប្រធាននយោបាយនៃគណៈបញ្ជាការការពារទប់ទល់លេខ៦ - តំបន់ពិសេស Con Dao បានសង្កត់ធ្ងន់ថា “កម្មវិធីអាហារសូន្យដុងមិនត្រឹមតែជាជំនួយជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់កងទ័ព និងប្រជាជន ដែលជាសក្ខីភាពយ៉ាងរស់រវើកនៃប្រពៃណី មេត្តាធម៌ និងសេចក្តីស្រឡាញ់។ គណៈបញ្ជាការការពារទប់ទល់លេខ៦ - តំបន់ពិសេស Con Dao នឹងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គការមហាជន និងសប្បុរសជនដើម្បីរក្សាកម្មវិធី រួមចំណែកកសាងតំបន់ពិសេស Con Dao ពោរពេញទៅដោយមនោសញ្ចេតនា សាមគ្គីភាព និងអភិវឌ្ឍន៍”។
កម្មវិធីនេះបានបញ្ចប់ក្នុងបរិយាកាសដ៏កក់ក្តៅ បន្សល់ទុកនូវអារម្មណ៍ដ៏ជ្រាលជ្រៅជាច្រើន ដោយបន្តបញ្ជាក់ពីរូបភាពរបស់កងទ័ពលោកអ៊ំ ហូ ដែលជិតស្និទ្ធ និងចែករំលែកជាមួយប្រជាជននៅលើកោះនៃមាតុភូមិ៕
បកប្រែដោយ Thuy Anh