ការសាងសង់ឃ្លាំងចំនួនពីរនេះ គឺជាគម្រោងដ៏ស្មុគស្មាញ ទាមទារនូវជំនាញបច្ចេកទេសខ្ពស់ដែលធ្វើក្នុងស្ថានភាពមិនងាយស្រួល ជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសគឺតម្រូវការឱ្យដំណើរការសាងសង់នេះត្រូវតែរួចរាល់បញ្ចប់មុនពេលក្រុមទ័ពជាងលេខ ៣  បញ្ចប់អាណត្តិ និងត្រឡប់ទៅប្រទេសវិញ។

គម្រោងសាងសង់ឃ្លាំងចំនួនពីរត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ ទោះបីជាដំណើរការសាងសង់បានធ្វើឡើងចំក្នុងរដូវភ្លៀងធ្លាក់ខ្លាំង ប៉ះពាល់ផ្ទាល់ដល់ការងារជាច្រើន ជាពិសេសការវិវឌ្ឍន៍នៃការសាងសង់ក្តី ប៉ុន្តែក្រុមទ័ពជាងវៀតណាមលេខ ៣ បានបង្ហាញស្មារតីពុះពារជំនះការលំបាក វិជ្ជាជីវៈ និងគំនិតច្នៃប្រឌិតដើម្បីបញ្ចប់ការងារបានល្អតាមផែនការ។ ដើម្បីសម្រេចបានការងារ អង្គភាពបានដាក់ចេញនូវដំណោះស្រាយយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាពជាច្រើន ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពដាច់ខាតសម្រាប់គម្រោងទាំងនេះ។ គម្រោងនេះមិនត្រឹមតែត្រូវបានបញ្ចប់តាមពេលកំណត់នៅថ្ងៃទី ២០ ខែកញ្ញាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រេចបាននូវគុណភាពបច្ចេកទេស និងសោភ័ណភាពលើសពីការរំពឹងទុកផង។

ទន្ទឹមនឹងការបញ្ចប់គម្រោងឃ្លាំងនេះ ក្រុមទ័ពជាងវៀតណាមលេខ៣ ក៏បានបំពេញការងារវិសាមញ្ញដោយជោគជ័យក្នុងការរុះរើបន្ទាយនៅ Kadugli មុននឹងប្រគល់ជូនក្រុមទ័ពជាងលេខ៤ ដោយបង្ហាញពីស្មារតីត្រៀមខ្លួនក្នុងការទទួល និងបំពេញរាល់កិច្ចការដែលបេសកកម្មប្រគល់ជូន។

leftcenterrightdel
ការរុះរើបន្ទាយនៅ Kadugli 

ការរុះរើបន្ទាយនៅ Kadugli គឺជាផ្នែកមួយនៃផែនការកាត់បន្ថយវត្តមាន និងកាត់បន្ថយចំណាយរបស់បេសកកម្មរបស់ UNISFA ដោយសារតែបញ្ហាប្រឈមផ្នែកសន្តិសុខ និងការដឹកជញ្ជូន។ នៅថ្ងៃទី ១៨ ខែសីហា កម្មាភិបាល ២១ នាក់នៃក្រុមទ័ពជាងលេខ ៣ ត្រូវបានចាត់តាំងឱ្យទៅកាន់ Kadugli ដើម្បីបំពេញភារកិច្ចរុះរើម៉ូឌុលផ្ទះក្នុងស្ថានភាពជួបការលំបាកខ្លាំង ខ្វះខាតខាងអាហារ ទឹកស្អាត ជីវភាពប្រចាំថ្ងៃ និងអ៊ីនធឺណិត ថែមទាំងប្រឈមមុខនឹងស្ថានភាពសន្តិសុខស្មុគស្មាញ និងប្រព័ន្ធផ្លូវនៅតែមានកម្រិត។

ចែករំលែកពីការលំបាកក្នុងដំណើរការសាងសង់ឃ្លាំង លោកអនុសេនីយ៍ឯក Bui Anh Dong - ជំនួយការខាងវិស្វកម្មបានឱ្យដឹងថា៖ “រដូវភ្លៀងពិតជាសុបិន្តអាក្រក់ ចំពោះយើងខ្ញុំ។ គម្រោងមានរចនាសម្ព័ន្ធធ្វើពីដែកថែបដ៏ស្មុគស្មាញ កំហុសតូចតាចមិនអាចទទួលយកបាន ហើយមានពេលខ្លះ យើងខ្ញុំស្ទើរតែធុញទ្រាំនដោយសារភ្លៀងធ្លាក់ខ្លាំងអូសបន្លាយរយៈពេលយូរ នាំឱ្យប៉ះពាល់ដល់ការវិវឌ្ឍនៃការងារ ប៉ុន្តែដោយសារតែអត្ថន័យនៃគម្រោង និងស្មារតីប្តេជ្ញាចិត្តរបស់កម្មាភិបាល យើងខ្ញុំបានលើកទឹកចិត្តគ្នាឯងឱ្យរិះរកនូវរាល់វិធានការជំនះការលំបាកប្រកបដោយភាពច្នៃប្រឌិត។

លោកវរសេនីយ៍ទោ Nguyen Cong Duoc ប្រធានក្រុមទ័ពជាងលេខ១ ដែលជាអ្នកទទួលខុសត្រូវដោយផ្ទាល់ក្នុងការរុះរើបន្ទាយនៅ Kadugli បាននិយាយថា នេះជាតំបន់រសើបទាក់ទងនឹងបញ្ហាសន្តិសុខ មានហានិភ័យអសន្តិសុខខ្ពស់ ប៉ុន្តែបេសកកម្មមិនអាចពន្យារពេលបានទេ។ ក្នុងស្ថានភាពខ្វះខាតបែបនេះ យើងខ្ញុំគ្រប់គ្នាបានលើកទឹកចិត្តខ្លួនឯងឱ្យធ្វើការឱ្យលឿនជាង និងមានប្រសិទ្ធភាពជាងមុន ដើម្បីបំពេញកិច្ចការឱ្យបានល្អ និងត្រឡប់ធ្វើមាតុភូមិដោយសុវត្ថិភាព។

ក្រុមទ័ពជាងវៀតណាមលេខ៣ នឹងនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដើម្បីបញ្ចប់អាណត្តិ ១ ឆ្នាំរបស់ខ្លួននៅបេសកកម្ម UNISFA ហើយប្រគល់ភារកិច្ចទៅក្រុមទ័ពជាងលេខ ៤។

ការដែលរត់ប្រណាំងប្រជែងនឹងពេលវេលាដើម្បីបំពេញភារកិច្ចពីរក្នុងពេលតែមួយប្រកបដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់នឹងក្លាយជាការចងចាំដ៏មានអត្ថន័យ និងមោទនភាពសម្រាប់កម្មាភិបាល និងយុទ្ធជននៃក្រុមទ័ពជាងលេខ ៣ នៅពេលពួកគេត្រឡប់ទៅប្រទេសវៀតណាមវិញ៕

បកប្រែដោយ Minh Trung