ជនរួមជាតិខ្មែរនៅទីក្រុង Can Tho អំណរបុណ្យសែនដូនតា - សាមគ្គីភាព ការផ្លាស់ប្ដូរថ្មី សមាហរណកម្ម និងការអភិវឌ្ឍ
កប.អនឡាញ - នាពេលថ្មីៗនេះ នៅវិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាទខ្មែរ ទីក្រុង Can Tho ប្រទេសវៀតណាម បានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យសែនដូនតា ឆ្នាំ២០២៥ សម្រាប់ជនរួមជាតិខ្មែរនៅមូលដ្ឋាន។
ក្រោមប្រធានបទ "ពិធីបុណ្យសែនដូនតា - សាមគ្គីភាព ការផ្លាស់ប្ដូរថ្មី សមាហរណកម្ម និងការអភិវឌ្ឍ" កម្មវិធីគឺជាសកម្មភាពដ៏មានអត្ថន័យ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ទីក្រុង Can Tho ចំពោះជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ។
    |
 |
ពិធីបុណ្យសែនដូនតា គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ជនរួមជាតិខ្មែរណាមបូ (រូបថត៖ vov.vn) |
ក្នុងកម្មវិធី លោកស្រី Ho Thi Cam Dao អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Can Tho បានសង្កត់ធ្ងន់ថា អាជ្ញាធរទីក្រុងបានផ្តោតលើការថែរក្សាជីវភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនរួមជាតិខ្មែរក្នុងការធ្វើការ និងផលិត។ លោកស្រីបានស្នើឲ្យស្ថាប័នគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ កម្មវិធី និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដើម្បីកែលម្អជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនជាតិភាគតិច ហើយសង្ឃឹមថាជនរួមជាតិខ្មែរនឹងបន្តរួមដៃជាមួយអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ចូលរួមយ៉ាងសកម្មក្នុងចលនា និងកម្មវិធីគោលដៅជាតិ។
ក្នុងឱកាសនេះ ទីក្រុង Can Tho បានប្រគល់អំណោយអំណរពិធីបុណ្យសែនដូនតា ឆ្នាំ២០២៥ ដល់វិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាទខ្មែរ និងជូនអំណោយចំនួន១០ និងអាហារូបករណ៍ចំនួន១០ ដល់គ្រួសារ និងនិស្សិតជនជាតិខ្មែរដែលមានស្ថានភាពលំបាក៕
បកប្រែដោយ Thuy Anh