កម្មវិធីប្រគល់អំណោយដល់កុមារចំនួន ១០០ នាក់នៅតំបន់ព្រំដែនក្នុងឱកាសពិធីបុណ្យសែនព្រះខែ
កប.អនឡាញ - នាថ្ងៃទី ២១ ខែកញ្ញា នៅខេត្ត Tay Ninh វៀតណាម មជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍យោធា សហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានរៀបចំកម្មវិធីប្រគល់អំណោយដល់កុមារដែលមានស្ថានភាពលំបាកចំនួន ១០០ នាក់នៅឃុំ Hoa Hoi ខេត្ត Tay Ninh និងឃុំ ដូង ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងឱកាសពិធីបុណ្យសែនព្រះខែ។
នេះជាសកម្មភាពក្នុងក្របខណ្ឌកម្មវិធី “ពិធីបុណ្យសែនព្រះខែនៅតំបន់ព្រំដែន” ឆ្នាំ២០២៥ ។ អង្គភាពនានាបានប្រគល់អំណោយដល់កុមារចំនួន ៤០ នាក់នៅឃុំ Hoa Hoi ខេត្ត Tay Ninh និងកុមារចំនួន ៦០ នាក់នៅឃុំ ដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ អំណោយរួមមាន៖ កង់ សម្ភារៈសិក្សា សៀវភៅសិក្សា សៀវភៅសរសេរ នំ ស្ករ ទឹកដោះគោ...
    |
 |
កុមារនៅតំបន់ព្រំដែនទទួលអំណោយ |
ក្នុងកម្មវិធី លោកវរសេនីយ៍ឯក Nguyen Van Hoan នាយករងមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍យោធា បានឲ្យដឹងថា អំណោយទាំងនេះនឹងលើកទឹកចិត្តកុមារក្នុងការទៅសាលារៀន ហើយក្លាយជាកូន សិស្សល្អៗ។
កម្មវិធី "ពិធីបុណ្យសែនព្រះខែនៅតំបន់ព្រំដែន" គឺជាសកម្មភាពដែលត្រូវបានរៀបចំប្រចាំឆ្នាំនៅតំបន់ព្រំដែនក្នុងឱកាសពិធីបុណ្យសែនព្រះខែ។ កម្មវីធីនេះមានគោលបំណងផ្សព្វផ្សាយ អប់រំ និងលើកតម្កើងលក្ខណៈដ៏ល្អប្រពៃនៃវប្បធម៌ប្រពៃណី ស្មារតី “ស្លឹកល្អជាជួយ គាំពារស្លឹកដាច់” របស់ប្រជាជនវៀតណាម ផ្សព្វផ្សាយរូបភាពរបស់កងទ័ពលោកអ៊ំ ហូ រួមចំណែកកសាងប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយលក្ខណៈដ៏ល្អប្រពៃនៃវប្បធម៌ មនុស្ស និងសក្តានុពលនៃមូលដ្ឋាន ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕
បកប្រែដោយ Thuy Anh