លោក Pham Minh Chinh នាយករដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយដែលបានជួប និងពិភាក្សាជាមួយលោក Daren Tang ជាលើកទីបីក្នុងរយៈពេលពីរឆ្នាំមកនេះ ដោយចាត់ទុកថានេះជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម និង WIPO និយាយដោយឡែក និងអង្គការសហប្រជាជាតិនិយាយរួម។ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ WIPO ដែល​បាន​យកចិត្តទុកដាក់ និងគាំទ្រចំពោះវៀតណាមក្នុងដំណើរការកសាង និងធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធកម្មសិទ្ធិបញ្ញា និងនវានុវត្តន៍សកល រួមចំណែកបង្កើតការលើកទឹកចិត្ត និងបំផុសគំនិតសម្រាប់វៀតណាមក្នុងការអភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (រូប​ថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ WIPO គាំទ្រវៀតណាមក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ​ជម្រុញ​ការធ្វើពាណិជ្ជកម្មនៃការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) រួម​ទាំង​​ការបង្កើត និងអភិវឌ្ឍឧស្សាហកម្ម-សេវាកម្ម-ទីក្រុង-តំបន់បច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹង​នោះ​​​គាំទ្រក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃ​ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ កម្សាន្ត ដើម្បីលើកកម្ពស់វប្បធម៌-ប្រពៃណី ប្រវត្តិសាស្ត្រ និងសក្តានុពលភាពច្នៃប្រឌិតរបស់យុវជន បំពេញតម្រូវការរបស់ប្រជាជន រួម​ទាំង​បង្កើតការលើកទឹកចិត្ត បំផុសគំនិត និង​​លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន និងយុវជនអំពីតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិត និង​កម្មសិទ្ធិបញ្ញា...

អរគុណលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ដែលបានទទួលគណៈប្រតិភូ លោក Daren Tang បានអបអរសាទរវៀតណាមដែលបានរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ ហើយអះអាងថា វៀតណាមបានក្លាយជាដៃគូជិតស្និទ្ធរបស់ WIPO។

ដោយ​ថ្លែងថា សកម្មភាពនវានុវត្តន៍នៅវៀតណាមមិនត្រឹមតែប្រមូលផ្តុំនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ផ្សេងទៀតដោយសារ​មានអង្គភាពអាជីវកម្មឆ្នើមជាច្រើនមានភាពលេច​ធ្លោក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម និងនវានុវត្តន៍នោះ លោកអគ្គនាយក WIPO បានអះអាងថា បើធៀបនឹងប្រទេសនានា​ដែលមានកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមស្រដៀងវៀតណាម និងខឿនសេដ្ឋកិច្ចទើបលេចចេញនោះ វៀតណាមគឺជាគំរូនៃកិច្ចខិតខំប្រឹងប្រែងនវានុវត្តន៍ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការលើកកំពស់គុណវុឌ្ឍិរបស់ប្រជាជន។

ដោយយល់ស្របនឹងការមតិយោបល់របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនោះ លោក Daren Tang បានឲ្យដឹងថា WIPO ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ និងអនុវត្តយ៉ាងខ្លាំងក្លានូវសកម្មភាពគាំទ្រវៀតណាម ដូចដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង។ WIPO សង្ឃឹម និងជឿជាក់ថា វៀតណាមនឹងបន្តធ្វើជាគំរូមួយ​​នៃនវានុវត្តន៍ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចទើបលេចចេញ ដើម្បី WIPO ចែករំលែកជាមួយបណ្តាប្រទេសជុំវិញពិភពលោក៕

បកប្រែដោយ Duy Hoan