ក្នុងពីធី លោក Denny Abdi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់លើទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ ដែលកសាងដោយលោកប្រធានហូជីមិញ និងលោកប្រធានាធិបតី Sukarno ហើយត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ទាំងឥណ្ឌូនេស៊ី និងវៀតណាម រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ យោងតាមលោក Denny Abdi ទំនាក់ទំនងរវាងឥណ្ឌូនេស៊ីនិងវៀតណាមបាននិងបន្តអភិវឌ្ឍ។ ការតម្លើងទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងវៀតណាម ក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែមីនា ឆ្នាំ២០២៥ បានបង្ហាញពីសមិទ្ធិផលដ៏អស្ចារ្យ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

leftcenterrightdel
ប្រតិភូចូលរួមពិធី

តាងនាមរដ្ឋាភិបាលវៀតណាម លោក Dao Ngoc Dung បានអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលឥណ្ឌូនេស៊ីសម្រេចបានក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ប្រទេស។ លោកបានបង្ហាញពីជំនឿយ៉ាងមុតមាំថា ឥណ្ឌូនេស៊ីនឹងបន្តសម្រេចបានសមិទ្ធិផលកាន់តែធំ ដោយអនុវត្តចក្ខុវិស័យ "ឥណ្ឌូនេស៊ីមាស ២០៤៥" ជាមួយនឹងតួនាទី និងកិត្យានុភាពអន្តរជាតិកាន់តែខ្ពស់។ លោក Dao Ngoc Dung បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាព និងទំនុកចិត្តជាយុទ្ធសាស្ត្រតែងតែជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌូនេស៊ី។ ក្នុងបរិបទនៃស្ថានភាពពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយឥណ្ឌូនេស៊ី និងប្រទេសជាសមាជិកទាំងអស់ដើម្បីពង្រឹងសាមគ្គីភាព លើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន ជំរុញពហុភាគីនិយម និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thuy Anh