ពិធីខួបលើកទី៥០ នៃទំនាក់ទំនងការទូតវៀតណាម-អាល្លឺម៉ង់
កប.អនឡាញ - ពិធីរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-អាល្លឺម៉ង់ (១៩៧៥ - ២០២៥) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែកញ្ញា នៅទីក្រុងហូជីមិញ។
ក្នុងឱកាសនេះ លោក Nguyen Loc Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងលោកស្រី Andrea Maria Suhl អគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុងហូជីមិញ បានចែករំលែកលទ្ធផលនៃកិច្ចសហប្រតិបត្តិការបន្ទាប់ពីពាក់កណ្តាលសតវត្សនៃការបង្កើតទំនាក់ទំនង និងជិត ១៥ ឆ្នាំនៃការលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ (២០១១-២០២៥)។
    |
 |
ការសម្តែងសិល្បៈក្នុងពិធី (រូបថត៖ vnanet.vn) |
ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ពិធីខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតមិនត្រឹមតែជាឱកាសសម្រាប់ប្រទេសទាំងពីររំលឹកឡើងវិញពីអតីតកាលប៉ុណ្ណោះទេ ថែមទាំងជាការឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ និងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យនាពេលខាងមុខ។
ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងពោរពេញទៅដោយសាមគ្គីជាមួយនឹងការសំដែងរបស់សិល្បករវៀតណាម និងនិស្សិតអាល្លឺម៉ង់ដែលកំពុងរស់នៅ និងសិក្សានៅទីក្រុងហូជីមិញ៕
បកប្រែដោយ Thanh Cong