អាមេរិកជិតនឹងប្រកាសនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសអាស៊ានជាច្រើននាពេលខាងមុខ
លោក Jamieson Greer តំណាងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី ២៤ ខែកញ្ញា បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសសមាជិកអាស៊ានជាច្រើន នាប៉ុន្មានខែខាងមុខ។
ថ្លែងនៅក្នុងរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី ក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លោក Jamieson Greer បានឲ្យដឹងថា ការចរចាពន្ធបដិការជាមួយប្រទេសនីមួយៗនៅក្នុងតំបន់ កំពុងដំណើរការ ហើយកិច្ចព្រមព្រៀងមួយចំនួនអាចនឹងត្រូវបានសម្រេចនាប៉ុន្មានខែខាងមុខ ឬសូម្បីតែប៉ុន្មានសប្តាហ៍ខាងមុខ។
    |
 |
លោក Jamieson Greer ថ្លែងក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥ (រូបថត៖ REUTERS/Hasnoor Hussain) |
យោងតាមតំណាងពាណិជ្ជកម្មអាមេរិក ទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសអាស៊ានមានផលប្រយោជន៍ស្រដៀងគ្នាលើវិស័យជាច្រើន ហើយអាចសហការគ្នាដើម្បីសម្រេចបានគោលដៅរួមគឺនាំមកនូវតុល្យភាពដល់ប្រព័ន្ធពាណិជ្ជកម្មសកល។
បណ្តាប្រទេសអាស៊ានកំពុងប្រឈមមុខនឹងអត្រាពន្ធខ្ពស់ពីរដ្ឋបាលសហរដ្ឋអាមេរិក ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃពន្ធបដិការ ជាពិសេសលើខឿនសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញ។ ប្រទេសភាគច្រើនក្នុងតំបន់ត្រូវទទួលរងនូវអត្រាពន្ធបដិការក្នុងចន្លោះពី ១៩-២០% ដោយឡែកប្រទេសឡាវ និងមីយ៉ាន់ម៉ាត្រូវទទួលរងអត្រាពន្ធ ៤០% ខណៈដែលសិង្ហបុរីស្ថិតក្រោមអត្រាពន្ធទាបបំផុតគឺ ១០%៕
តាម vovworld.vn