នាថ្ងៃទី ១៨ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក (សហរដ្ឋអាមេរិក) ដោយមានសម្លេងគាំទ្រចំនួន ១៤ និងសម្លេងប្រឆាំងចំនួន ១ របស់សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខមិនអាចអនុម័តលើសេចក្តីសម្រេចចិត្តខាងលើ ក្នុងនោះតម្រូវឱ្យអ៊ីស្រាអែលលុប ចោលការរឹតបន្តឹងជំនួយ និងធានាការចែកចាយជំនួយប្រកបដោយសុវត្ថិភាព និងរលូនដល់ប្រជាជននៅក្នុងតំបន់នេះ។

leftcenterrightdel
អាមេរិកប្រើសិទ្ធិវេតូលើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្គាហ្សាស្ទ្រីប (រូបថត៖ Reuter)

លទ្ធផលបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខបានគូសបញ្ជាក់ពីភាពឯកោរបស់អាមេរិក និងអ៊ីស្រាអែលនៅលើឆាកអន្តរជាតិទាក់ទងនឹងសង្រ្គាម អូសបន្លាយជិត ២ ឆ្នាំនៅតំបន់ហ្គាហ្សាស្ទ្រីប។ ការបោះឆ្នោតនេះធ្វើឡើងប៉ុន្មានថ្ងៃមុនពេលថ្នាក់ដឹកនាំពិភពលោកបើកសប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ ដែលតំបន់ហ្គាហ្សាស្ទ្រីបនឹងក្លាយជាប្រធានបទសំខាន់ ហើយសម្ព័ន្ធមិត្តអាមេរិកជាច្រើនត្រូវបានគេរំពឹងថា នឹងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ៕

តាម vovworld.vn