បើតាមលោក Amorim រដ្ឋាភិបាលប្រេស៊ីលបានស្វែងរកការសន្ទនាតាមរយៈបណ្ដាញជាច្រើន ប៉ុន្តែបរាជ័យទាំងអស់។ លោកបានឲ្យដឹងថា រលោក Fernando Haddad ដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច គ្រោងនឹងជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានលុបចោលនៅនាទីចុងក្រោយដោយមិនបង្ហាញហេតុផលឡើយ។

leftcenterrightdel
លោក Lula da Silva ប្រធានាធិបតីប្រេស៊ីល ឆ្លើយសំណួររបស់សារព័ត៌មាន (រូបថត៖ vnanet.vn)

សូមរំលឹកថា យោងតាមឯកសារដែលបានបង្ហោះនៅលើគេហទំព័ររបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) គណៈប្រតិភូអាមេរិកប្រចាំ WTO បានបញ្ជាក់ថា "សហរដ្ឋអាមេរិកបានទទួលយកសំណើរបស់ប្រេស៊ីលសម្រាប់ការពិគ្រោះយោបល់"។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកក៏បានសង្កត់ធ្ងន់ថា បញ្ហាមួយចំនួនដែលប្រេស៊ីលបានលើកឡើង "ទាក់ទងនឹងសន្តិសុខជាតិ ដែលមិនស្ថិតក្នុងវិសាលភាពនៃការពិចារណា ឬមិនអាចដោះស្រាយបានតាមរយៈយន្តការដោះស្រាយវិវាទរបស់ WTO" បានឡើយ៕

តាម vovworld.vn