leftcenterrightdel
លោក Nguyen Van Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិក និងប៉ាណាម៉ា (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅក្នុងពិធីនេះ លោក José Raúl Mulino Quintero ប្រធានាធិបតីប៉ាណាម៉ា បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមក ដោយចាត់ទុកថានេះជាមូលដ្ឋានសម្រាប់ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍ទៅវិញទៅមក។ លោក José Raúl Mulino Quintero ប្រធានាធិបតី បានអះអាងថា រដ្ឋាភិបាលប៉ាណាម៉ាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីជាមួយវៀតណាម ព្រមទាំងជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តពង្រីកថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម logistics នាវាចរណ៍ និងកិច្ចសហប្រតិបត្តិការនៅវេទិកាអន្តរជាតិ។

រីឯលោក Nguyen Van Hai ឯកអគ្គរដ្ឋទូត បានសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកបន្តជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Huyen Trang