គណៈប្រតិភូយោធិនសហព័ន្ធរុស្ស៊ីដែលចូលរួមដង្ហែក្បួនព្យុហយាត្រាបានមកដល់ទីក្រុងហាណូយ
កប.អនឡាញ - នាថ្ងៃត្រង់ថ្ងៃទី ២០ ខែសីហា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីស្វាគមន៍គណៈប្រតិភូកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ទៅកាន់វៀតណាម ដើម្បីចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាមទី ២ ខែកញ្ញា។