អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងការដឹកនាំរបស់កងឆ្មាំសមុទ្រវៀតណាម គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Tran Quang Tuan មេបញ្ជាការតំបន់កងឆ្មាំសមុទ្រលេខ ២ បានទៅបំពេញទស្សនកិច្ច និងផ្លាស់ប្តូរជាមួយកងឆ្មាំសមុទ្រហ្វីលីពីន ហើយបានរួមដៃជួយជំនះពុះពារផលវិបាកនៃគ្រោះធម្មជាតិជាមួយអាជ្ញាធរ និងប្រជាជនក្នុងតំបន់។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Quang Tuan មេបញ្ជាការកងឆ្មាំសមុទ្រតំបន់លេខ២ ប្រធានក្រុមការងារកងឆ្មាំសមុទ្រវៀតណាមបានប្រគល់ភារកិច្ចជូនកម្មាភិបាល យុទ្ធជន មុនពេលចាកចេញទៅបំពេញបេសកកម្ម
leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
កងកម្លាំងឆ្មាំសមុទ្រវៀតណាម ជួយគាំទ្រដល់ការសង្គ្រោះគ្រោះរញ្ជួយដីនៅហ្វីលីពីន

នាថ្ងៃទី ៨ ខែតុលា កម្មាភិបាល យុទ្ធជន នៃក្រុមការងារកងឆ្មាំសមុទ្រវៀតណាមបានសម្របសម្រួលជាមួយមន្ត្រី និងនិយោជិតនៃកងឆ្មាំការពារឆ្នេរសមុទ្រហ្វីលីពីន ដើម្បីធ្វើដំណើរចម្ងាយជាង ១០០ គីឡូម៉ែត្រពីទីតាំងដែល CSB 8002 ត្រូវបានបោះយុថ្កាទៅកាន់ខេត្ត Bogo ជាកន្លែងដែលប្រជាជនក្នុងតំបន់កំពុងទទួលរងនូវផលវិបាកធ្ងន់ធ្ងរនៃការរញ្ជួយដីដើម្បីអនុវត្តសកម្មភាពគាំទ្រ។

នៅទីនេះ ក្រុមការងារបាននាំយកអង្ករ១តោន មីកញ្ចប់ ១ កេស អាហារស្ងួត និងទឹកបរិសុទ្ធ ជូនដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ កម្មាភិបាលពេទ្យនៃនាវាលេខ៨០០២ បានសម្របសម្រួលជាមួយមន្ត្រីពេទ្យនៃកងឆ្មាំការពារឆ្នេរសមុទ្រហ្វីលីពីន ដើម្បីរៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ។

leftcenterrightdel
គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ជូនអង្ករដល់ប្រជាជននៅតំបន់រងគ្រោះរញ្ជួយដីនៃខេត្ត Bogo ប្រទេសហ្វីលីពីន

leftcenterrightdel
គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម និងថ្នាក់ដឹកនាំតំបន់ Visayas (កងឆ្មាំការពារឆ្នេរសមុទ្រហ្វីលីពីន) បានប្រគល់អង្ករ និងសម្ភារចាំបាច់ដល់តំណាងអាជ្ញាធរខេត្ត Bogo 

leftcenterrightdel
កងឆ្មាំសមុទ្រវៀតណាមគាំទ្រហ្វីលីពីនក្នុងការយកឈ្នះលើផលវិបាកនៃព្យុះទីហ្វុង និងរញ្ជួយដី

សកម្មភាពរបស់គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម និងនាវា CSB 8002 គឺជាកាយវិការដ៏ថ្លៃថ្នូ បង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងសេចក្តីស្រឡាញ់ទៅវិញទៅមករបស់ប្រជាជនវៀតណាមជាមួយមិត្តអន្តរជាតិ រួមចំណែកផ្សព្វផ្សាយរូបភាពដ៏ល្អរបស់កងទ័ពលោកអំហ៊ំ - កម្មាភិបាល យុទ្ធជន កងឆ្មាំសមុទ្រវៀតណាមក្នុងយុគសម័យថ្មី៕

បកប្រែដោយ Duy Hoan