កិច្ចសន្ទនានេះគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេងវៀតណាម-សិង្ហបុរី។

កម្មវិធីផ្លាស់ប្តូរគឺជាឱកាសដ៏ល្អដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងវិស័យវិជ្ជាជីវៈ បង្ហាញពីស្មារតីនៃសាមគ្គីភាព ទំនុកចិត្ត និងការយោគយល់គ្នារវាងកងទ័ពទាំងពីរ និងអះអាងការប្តេជ្ញាចិត្តរបស់នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរក្នុងការរួមចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសិង្ហបុរី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនានាយទាហានយោធាវ័យក្មេងវៀតណាម-សិង្ហបុរី

លោកវរសេនីយ៍ឯកបំរុង Nguyen Quang Huy បានស្នើឱ្យបន្តជំរុញការអប់រំ និងផ្សព្វផ្សាយដល់នាយទាហានវ័យក្មេង និងប្រជាជននៃប្រទេសទាំងពីរអំពីប្រវត្តិសាស្ត្រ និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-សិង្ហបុរី ចែករំលែកព័ត៌មានឱ្យបានជាប្រចាំ ប្រយុទ្ធប្រឆាំង និងកម្ចាត់រាល់ឧបាយកល និងល្បិចបំផ្លិចបំផ្លាញរបស់កម្លាំងអរិភាពសំដៅបំបែកទំនាក់ទំនងរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ បន្តរក្សា និងពង្រឹងការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការងារវិជ្ជាជីវៈ និងក្នុងការអនុវត្តភារកិច្ច និងការទទួលខុសត្រូវដែលបានកំណត់។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចពិភាក្សា

សម្តែងការឯកភាពជាមួយមតិរបស់លោកវរសេនីយ៍ឯកបំរុង Nguyen Quang Huy លោកវរនាវីទោ Koh Zhi Chao បានសង្កត់ធ្ងន់ថា នាយទាហានវ័យក្មេងនៃកងទ័ពសិង្ហបុរីចង់ស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ដ៏មានតម្លៃពីនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម ហើយភាគីទាំងពីរជំរុញស្មារតីសហប្រតិបត្តិការ រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងទំនាក់ទំនងការពារជាតិទ្វេភាគី។

បកប្រែដោយ Duy Hoan