នាវាកងឆ្មាំសមុទ្រលេខ ៨០០២ ចាប់ផ្តើមដំណើរទស្សនកិច្ច និងជួបប្រាស្រ័យជាមួយកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីន
កប.អនឡាញ - នាថ្ងៃទី ៦ ខែតុលា គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Tran Quang Tuan មេបញ្ជាការតំបន់កងឆ្មាំសមុទ្រលេខ ២ នៅលើនាវាកងឆ្មាំសមុទ្រលេខ ៨០០២ បានចូលចតនៅកំពង់ផែ Cebu Pier 5 (ទីក្រុង Cebu ប្រទេសហ្វីលីពីន) ចាប់ផ្តើមដំណើរទស្សនកិច្ច ជួបប្រាស្រ័យ និងចែករំលែកបទពិសោធន៍ជាមួយកម្លាំងការពារឆ្នេរសមុទ្រហ្វីលីពីន។