ជំរុញឲ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - EU សមស្របនឹងសក្តានុពល
កប.អនឡាញ - នារសៀលថ្ងៃទី ២៤ ខែកញ្ញា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Pham Hoai Nam សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលគណៈប្រតិភូទីភ្នាក់ងារសេវាកម្មខាងក្រៅរបស់សហភាពអឺរ៉ុប (EEAS) ដឹកនាំដោយលោក Cosmin Dobran អគ្គនាយករងទទួលបន្ទុកសន្តិភាព សន្តិសុខ និងការពារជាតិ។
ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានអះអាងថា នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងភាគីទាំងពីរត្រូវបានអនុវត្តស្របតាមកិច្ចព្រមព្រៀងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ (PCA) វៀតណាម - សហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និង EU ក្នុងក្របខ័ណ្ឌនៃការចូលរួមសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (FPA) ជាពិសេសនៅក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការបណ្តុះបណ្តាល សកម្មភាពសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងក្រសួងការពារប្រទេសវៀតណាម ដោយមានការគាំទ្រពីគម្រោងពង្រឹងការតភ្ជាប់សន្តិសុខជាមួយអាស៊ី និងនៅអាស៊ី (ESIWA)។
    |
 |
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ទទួលជួបលោក Cosmin Dobran (រូបថត៖ mod.gov.vn) |
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិគ្រោះយោបល់ការពារជាតិ និងសន្តិសុខវៀតណាម-EU លើកទី៤ រវាងនាយកដ្ឋានទាក់ទងបរទេស/ក្រសួងការពារប្រទេសវៀតណាម និង EEAS រួមចំណែកអនុវត្តទិសដៅអភិវឌ្ឍន៍នៃទមនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និង EU នាពេលខាងមុខ។ លោឧត្តមសេនីយ៍ឯក Pham Hoai Nam បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមនឹងដឹកនាំស្ថាប័នពាក់ព័ន្ធអនុវត្តខ្លឹមសារដែលបានព្រមព្រៀងគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-EU ឲ្យកាន់តែមានប្រសិទ្ធភាព ជាក់ស្តែង និងសមស្របនឹងសក្តានុពលនៃទំនាក់ទំនងវៀតណាម-EU។
លោក Cosmin Dobran បានអះអាងថា កិច្ចពិគ្រោះយោបល់គឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាអំពីទិសដៅសហប្រតិបត្តិការ និងស្វែងរកវិស័យសហប្រតិបត្តិការដែលមានសក្តានុពល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - EU នាពេលខាងមុខ។ លោកបានស្នើថា ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខថ្មីៗ រួមទាំងសន្តិសុខដែនសមុទ្រ និងសន្តិសុខតាមអ៊ីនធឺណិត។
*សូមរំលឹកថា នាព្រឹកថ្ងៃដដែល កិច្ចពិគ្រោះយោបល់ការពារជាតិ និងសន្តិសុខវៀតណាម - EU លើកទី៤ រវាងនាយកដ្ឋានទាក់ទងបរទេស/ក្រសួងការពារប្រទេសវៀតណាម និង EEAS បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ៕
បកប្រែដោយ Thuy Anh