គណៈប្រតិភូវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Ninh អនុប្រធានគណៈកម្មការយុវជនយោធា (អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម)។ គណៈប្រតិភូហ្វីលីពីនដឹកនាំដោយលោកវរសេនីយ៍ឯក Michael G Barrion នាយទាហានប្រតិបត្តិនៃការិយាល័យនាយសេនាធិការរងទទួលបន្ទុកគ្រប់គ្រងហិរញ្ញវត្ថុ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

កិច្ចសន្ទនាគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងរវាងកងទ័ពវៀតណាមនិងកងទ័ពហ្វីលីពីន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា កម្មវិធីជួបប្រាស្រ័យគឺជាឱកាសដ៏ល្អដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍ ហើយអះអាងការប្តេជ្ញាចិត្តរបស់នាយទាហានវ័យក្មេងនៃកងទ័ពទាំងពីរក្នុងការរួមចំណែកអភិវឌ្ឍទំនាក់ទំនងមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងហ្វីលីពីន។

ភាគីទាំងពីរបានឯកភាពបន្តបង្កើនការអប់រំ និងផ្សព្វផ្សាយដល់នាយទាហានវ័យក្មេង ប្រជាជននៃប្រទេសទាំងពីរអំពីប្រវត្តិសាស្ត្រ និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម - ហ្វីលីពីន ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី ១០ នៃការដំឡើងទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រនៅក្នុងឆ្នាំ ២០២៥ និងឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនានៅឆ្នាំ២០២៦ខាងមុខ។ ភាគីទាំងពីរក៏ឯកភាពចែករំលែកព័ត៌មាន ធ្វើឲ្យបរាជ័យរាល់ឧបាយកល ល្បិចកល និងសកម្មភាពបំផ្លិចបំផ្លាញនៃកម្លាំងអរិភាព ដើម្បីបំបែកទំនាក់ទំនងរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ហើយបន្តរក្សា និងបង្កើនការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធន៍ក្នុងការបំពេញភារកិច្ច៕

បកប្រែដោយ Thuy Anh