leftcenterrightdel
 

leftcenterrightdel
គណៈប្រតិភូដាក់កម្រងផ្កានៅរូបសំណាកអ្នកជំនាញយោធាសូវៀត

ក្នុងការតស៊ូទាមទារឯករាជ្យជាតិ ការបង្រួបបង្រួមជាតិ និងក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ប្រជាជនវៀតណាមបានទទួលជំនួយដ៏ស្មោះស្ម័គ្រ និងប្រកបដោយប្រសិទ្ធភាពរបស់ប្រទេស និងមិត្តអន្តរជាតិ រួមទាំងសហភាពសូវៀតកាលពីមុន និងសហព័ន្ធរុស្ស៊ីនាសម័យបច្ចុប្បន្ន។ ប្រជាជន និងកងទ័ពប្រជាជនវៀតណាមចងចាំជានិច្ច និងដឹងគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃនោះ។ រូបសំណាករបស់អ្នកជំនាញយោធាសូវៀត ចិន គុយបា និងយុទ្ធជនអន្តរជាតិឡាវ និងកម្ពុជា នៅក្នុងបរិវេណសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម គឺជាគម្រោងនៃតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងនយោបាយដ៏ជ្រាលជ្រៅ ដែលជានិមិត្តសញ្ញាដ៏រស់រវើកនៃស្មារតីនៃសាមគ្គីភាពអន្តរជាតិស្មោះត្រង់។

leftcenterrightdel
 
leftcenterrightdel
គណៈប្រតិភូទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម

ក្នុងឱកាសទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម លោក Nikolai Patrushev ជំនួយការប្រធានាធិបតី ប្រធានក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូរុស្ស៊ីបានស្តាប់ការបកស្រាយអំពីដំណាក់កាលប្រវត្តិសាស្ត្រក្នុងសង្គ្រាមតស៊ូដើម្បីឯករាជ្យជាតិ ការការពារ និងការកសាងមាតុភូមិរបស់ប្រជាជនវៀតណាម ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ចំពោះវត្ថុ និងឯកសារមានតម្លៃរាប់ជាច្រើនដែលត្រូវបានរក្សាទុកនៅទីនេះ៕

បកប្រែដោយ Duy Hoan