នៅពេលមកដល់មន្ទីរពេទ្យយោធាលេខ ១៧៥ អគ្គទេសាភិបាលអូស្ត្រាលី និងគណៈប្រតិភូបានទៅទស្សនាផ្នែកថែទាំអ្នកជំងឺ និងសម្ភារៈទំនើបៗនៃមន្ទីរពេទ្យទូទៅ ១,០០០ គ្រែ របស់មន្ទីរពេទ្យយោធាលេខ ១៧៥។ លោកស្រី Sam Mostyn បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិជ្ជាជីវៈ ភាពទំនើប និងស្មារតីធ្វើការយ៉ាងយកចិត្តទុកដាក់របស់កងកម្លាំងពេទ្យយោធាវៀតណាម។

leftcenterrightdel
អគ្គទេសាភិបាលអូស្ត្រាលី រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងទាហានវៀតណាមដែលចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិវៀតណាម លោកស្រី Sam Mostyn បានអះអាងថា ក្នុងរយៈពេល ១៤ ឆ្នាំកន្លងមក ក្រសួងការពារជាតិនៃប្រទេសទាំងពីរ វៀតណាម-អូស្ត្រាលី បានផ្សារភ្ជាប់និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យរក្សាសន្តិភាព រួមទាំងការរួមវិភាគទានរបស់មន្ទីរពេទ្យយោធាលេខ ១៧៥។ ការតម្លើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ ២០២៤ បានបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងការរក្សាសន្តិភាព ឲ្យកាន់តែបើកទូលាយ និងស៊ីជម្រៅថែមទៀត។ អគ្គទេសាភិបាលអូស្ត្រាលីក៏បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមនៅស៊ូដង់ខាងត្បូង និងស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលបញ្ជាក់អំពីសមត្ថភាព និងកិត្យានុភាពខ្ពស់របស់កងទ័ពប្រជាជនវៀតណាមនៅលើឆាកអន្តរជាតិ។ ប៉ុន្មានថ្ងៃខាងមុខ អូស្ត្រាលីនឹងបន្តសម្របសម្រួល និងគាំទ្រកងពេទ្យកម្រិត២ លេខ២ និងលេខ៧ របស់វៀតណាម ទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង ជាមួយនឹងការត្រៀមរៀបចំយ៉ាងល្អបំផុត។

leftcenterrightdel
អគ្គទេសាភិបាលអូស្ត្រាលី រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងមន្ទីរពេទ្យយោធាលេខ ១៧៥

នាព្រឹកថ្ងៃដដែល នៅទីក្រុងហូជីមិញ លោក Tran Luu Quang លេខាគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានជួបទទួលជួបលោកស្រី Sam Mostyn អគ្គទេសាភិបាលអូស្ត្រាលី និងស្វាមី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម៕

បកប្រែដោយ Huyen Trang