លោកឧត្តមសេនីយ៍ត្រី Marcelo Perez អនុប្រធាននយោបាយនៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា បានសង្កត់ធ្ងន់ថា ចំណងមិត្តភាពដ៏ស្មោះស្ម័គ្រ និងសាមគ្គីភាពប្រកបដោយនិរន្តរភាព គុយបា-វៀតណាម ដែលបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរបានពូនជ្រំ ត្រូវបានពង្រឹង និងពង្រីកយ៉ាងល្អដោយឥតឈប់ឈរលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងវឌ្ឍនភាពនៅលើពិភពលោក។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo ផ្តល់អំណោយដល់នាយកដ្ឋាននយោបាយ ក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ជូនលោកឧត្តមសេនីយ៍ត្រី Marcelo Perez

ដោយវាយតំលៃខ្ពស់ចំពោះកម្មវិធីនាពេលខាងមុខរបស់គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចការងារនៅគុយបា លោកឧត្តមសេនីយ៍ត្រី Marcelo Perez សង្ឃឹមថា នេះជាឱកាសដ៏ល្អសម្រាប់គណៈប្រតិភូស្វែងយល់បន្ថែមអំពីទឹកដី និងមនុស្សគុយបានិយាយរួម និងកងទ័ពគុយបានិយាយដោយឡែក។ ទន្ទឹមនឹងនោះ ស្រាវជ្រាវ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍សារព័ត៌មានរវាងភាគីទាំងពីរ។ លោកឧត្តមសេនីយ៍ត្រី Marcelo Perez បានជូនពរគណៈប្រតិភូទទួលបានលទ្ធផល ការចាប់អារម្មណ៍ និងអនុស្សាវរីយ៍ល្អៗជាច្រើនក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅគុយបា។

leftcenterrightdel
ទិដ្ឋភាពជំនួប

មានប្រសាសន៍នៅក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានអះអាងថា ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមក ទំនាក់ទំនងពិសេស វៀតណាម-គុយបា ដែលត្រូវបានបង្កើតឡើងដោយលោកប្រធានហូជីមិញ និងលោកប្រធាន Fidel Castro ត្រូវបានគោរព ពូនជ្រំ រក្សា និងអភិវឌ្ឍដោយថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ហើយក្លាយជាទំនាក់ទំនងនិមិត្តរូបនៃសម័យកាល។

នៅក្នុងជំនួប ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពអភិវឌ្ឍន៍សារព័ត៌មាននៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ព្រមទាំងពិភាក្សាអំពីភារកិច្ច បញ្ហាប្រឈម និងវិធីឆ្លើយតបរបស់ទីភ្នាក់ងារសារព័ត៌មានបដិវត្តន៍ក្នុងសម័យកាលថ្មី៕

បកប្រែដោយ Huyen Trang