កងទ័ពប្រជាជនវៀតណាមសន្យាបន្តរួមចំណែកកសាងអាស៊ានមួយសាមគ្គីភាព
កប.អនឡាញ - កងទ័ពប្រជាជនវៀតណាមសន្យាបន្តរួមចំណែកក្នុងការកសាងអាស៊ានមួយសាមគ្គីភាព ម្ចាស់ការ បន្ស៊ាំខ្លួន និងអភិវឌ្ឍប្រកបដោយចីរភាព។ នេះជាការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម នៅកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២២ (ACDFM-22) ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែកញ្ញា នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។