វៀតណាម និងកម្ពុជាបានឯកភាពគ្នាលើទិសដៅសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ
កប.អនឡាញ - នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស លោក Le Hoai Trung លេខាមជ្ឈិមបក្ស រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
លោក ប្រាក់ សុខុន បានអបអរសាទរវៀតណាមក្នុងការអនុវត្តប្រកបដោយជោគជ័យនូវដំណើរការផ្លាស់ប្តូរថ្មី រៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនឡើងវិញ នៃប្រព័ន្ធរដ្ឋបាលពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន និងរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលថ្មីៗនេះ។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាអាចរៀនពីបទពិសោធន៍នៃការច្នៃប្រឌិត និងការអភិវឌ្ឍរបស់វៀតណាម។
ក្នុងឱកាសនេះ លោក ប្រាក់ សុខុន បានអបអរសាទររដ្ឋមន្ត្រីស្តីទី Le Hoai Trung ដែលត្រូវបានបក្ស និងរដ្ឋជឿទុកចិត្ត និងប្រគល់ជូនភារកិច្ចថ្មី។
    |
 |
លោក Le Hoai Trung លេខាមជ្ឈិមបក្ស រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម |
លោក Le Hoai Trung បានអបអរសាទរកម្ពុជាចំពោះសមិទ្ធិផលនយោបាយ និងសេដ្ឋកិច្ចសង្គមនាពេលថ្មីៗនេះ ហើយបានអះអាងថា វៀតណាមនឹងគាំទ្រយ៉ាងសកម្មដល់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូននៅឆ្នាំ ២០២៦ ប្រកបដោយជោគជ័យ។
ដើម្បីបន្តអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ភាគីទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗមួយចំនួននាពេលខាងមុខ ដោយផ្តោតលើការពង្រឹងទំនាក់ទំនងការជឿទុកចិត្ត បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; សម្របសម្រួលយ៉ាងល្អនូវការរៀបចំយន្តការសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា-ឡាវ រួមទាំងកិច្ចប្រជុំកម្រិតខ្ពស់រវាងប្រមុខនៃភាគីទាំងបី វៀតណាម-កម្ពុជា-ឡាវ និងសម័យប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស។
ក្រៅពីការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរករបកគំហើញក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ភាគីទាំងពីរបន្តជំរុញឱ្យស្ថាប័នពាក់ព័ន្ធធ្វើការចរចា និងបញ្ចប់ការខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោកឱ្យបានឆាប់ ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។
ស្វាគមន៍ចំពោះការអភិវឌ្ឍន៍វិជ្ជមានថ្មីៗរវាងកម្ពុជា និងថៃ រួមទាំងលទ្ធផលល្អនៃកិច្ចប្រជុំពិសេសលើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង នាថ្ងៃទី ១០ ខែកញ្ញា លោក Le Hoai Trung បានអះអាងថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកនាំមកនូវសន្តិភាព និងស្ថិរភាពដល់តំបន់ព្រំដែននៃប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong