ក្នុងអំឡុងពេលយាមល្បាត ភាគីទាំងពីរបានអនុវត្តវិធីគោរពគ្នារវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN); ការផ្លាស់ប្តូរព័ត៌មាន; ការហ្វឹកហ្វឺនបក់ទង់ដៃ និងហ្វឹកហាត់ប្រើប្រាស់ក្រមប្រតិបត្តិសម្រាប់ជំនួបដោយចៃដន្យនៅដែនសមុទ្ររបស់កងទ័ពនៃប្រទេសប៉ាស៊ីហ្វិកខាងលិច (CUES)។

leftcenterrightdel
ការហ្វឹកហ្វឺនបក់ទង់ដៃ

លោកវរសេនីយ៍ឯកបម្រុង Bui Duc Dong មេបញ្ជាការរងកងពលតូច និងជានាយសេនាធិការនៃកងពលតូចលេខ ១៧៥ មេបញ្ជាការនាវាយាមល្បាតរបស់កងទ័ពជើងទឹកវៀតណាមបានឲ្យដឹងថា៖ ទន្ទឹមនឹងការអនុវត្តខ្លឹមសារនៃបទប្បញ្ញត្តិសហការយាមល្បាតរួមគ្នា តាមរយៈបណ្តាញទំនាក់ទំនង កម្មាភិបាល និងយុទ្ធជននៃនាវាលេខ ២៦៥ និងនាវាលេខ១១៤៤ បានឃោសនា និងចលនាអ្នកនេសាទគោរពតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីនេសាទនៅសមុទ្រ មិនបំពានលើអធិបតេយ្យភាពរបស់ប្រទេសដទៃ។

កងទ័ពជើងទឹកនៃប្រទេសទាំងពីរក៏បានរៀបចំសកម្មភាពផ្លាស់ប្តូរ និងផ្តល់អំណោយនៅសមុទ្រ។ តាមរយៈនោះ លើកកម្ពស់ការយល់ដឹង និងជឿទុកចិត្ត រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា៕

បកប្រែដោយ Thuy Anh