ចំណុចរបត់ដ៏មហិមាបើកសករាជថ្មីសម្រាប់ប្រជាជាតិវៀតណាម
បដិវត្តន៍ខែសីហា និងការប្រកាសឯករាជ្យនៅថ្ងៃទី ២ ខែកញ្ញា ដោយលោកប្រធានហូជីមិញគឺជាចំណុចរបត់ដ៏មហិមាបើកសករាជថ្មីសម្រាប់ប្រជាជាតិវៀតណាម។ នោះជាការចែករំលែករបស់លោក ខៀវ កូឡា ទីប្រឹក្សាប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកនិពន្ធជាន់ខ្ពស់នៃទូរទស្សន៍ CNC ក្នុងកិច្ចសន្ទានាមួយដែលបានរៀបចំឡើងក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ / ១៩ សីហា ២០២៥) និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ / ២ កញ្ញា ២០២៥)។
    |
 |
អ្នកកាសែត ខៀវ កូឡា (រូបថត៖ nhandan.vn) |
យោងតាមលោក ខៀវ កូឡា ប្រជាជាតិវៀតណាមវីរភាព ក្រោមការដឹកនាំរបស់បក្សពលករវៀតណាម (បច្ចុប្បន្នជាបក្សកុម្មុយនិស្តវៀតណាម) ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ ដែលជាមេដឹកនាំដ៏អស្ចារ្យល្បីល្បាញទូទាំងទ្វីបទាំងប្រាំ។ នានិទាឃរដូវឆ្នាំ ១៩៤៥ ប្រជាជនរាប់លាននាក់បានក្រោកឈរឡើងផ្តួលរំលំរបបអាណានិគមនិយម បើកសម័យថ្មី យុគសម័យឯករាជ្យ និងសេរីភាពសម្រាប់ប្រជាជាតិ និងប្រជាជនវៀតណាម។
ឆ្លងកាត់ ៨០ ឆ្នាំមកនេះ មាគ៌ានយោបាយការពារ និងកសាងប្រទេសជាតិរបស់ប្រជាជនវៀតណាមបានឆ្លងកាត់ការឈឺចាប់ និងទុក្ខលំបាករាប់មិនអស់ អាស្រ័យហេតុនេះ ប្រជាជនវៀតណាមកាន់អាវុធដើម្បីប្រឆាំងនឹងអាណានិគមនិយមបារាំង ចក្រពត្តិនិយមអាមេរិកនិងសម្ព័ន្ធមិត្ត។ ដោយស្មារតីមហាសាមគ្គីជាតិទាំងមូល ស្មារតីប្រយុទ្ធអង់អាចក្លាហាន មិនចុះចាញ់នឹងខ្មាំងសត្រូវ កងទ័ពលោក អ៊ំ ហូ បានតស៊ូឥតឈប់ឈរ ផ្ដើមចេញពីស្មារតីស្នេហារជាតិ "គ្មានអ្វីថ្លៃថ្នូរជាងឯករាជ្យ និងសេរីភាព" ដើម្បីប្រជាជាតិវៀតណាមទទួលបានជ័យជំនះ រំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ បង្កើតប្រវត្តិសាស្ត្រដ៏ត្រចេះត្រចងរបស់ប្រជាជាតិវៀតណាម។
    |
 |
កិច្ចសន្ទនា “ដំណើរអភិវឌ្ឍន៍ ៨០ ឆ្នាំរបស់វៀតណាម និងទំនាក់ទំនងវៀតណាម-កម្ពុជា” ត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា (រូបថត៖ nhandan.vn) |
លោក ខៀវ កូឡា បានសន្និដ្ឋានថា ពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមឆ្នាំ ១៩៤៥ ទៅជាសាធារណរដ្ឋសង្គមនិយមវៀតណាមនៅឆ្នាំ ១៩៧៦ វៀតណាមបានបោះជំហានយ៉ាងធំធេងក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិ ជាពិសេសពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៨៧ ក្រោមការដឹកនាំរបស់ការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Nguyen Van Linh អគ្គលេខាបក្ស។
អ្នកកាសែតកម្ពុជារូបនេះ បានសំដែងការជឿជាក់យ៉ាងមុតមាំថា សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំនិងអនុវត្តតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ ឆ្ពោះទៅមហាសន្និបាតជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមដែលនឹងប្រព្រឹត្តិទៅនៅដើមឆ្នាំ២០២៦ កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ទំនាក់ទំនងពិសេសបានបង្កើតឡើងនៅលើមូលដ្ឋាននៃការលះបង់រួម
លោក ថោង ម៉េងដាវិដ អ្នកវិភាគភូមិសាស្ត្រនយោបាយរបស់កម្ពុជា បានវាយតម្លៃថា ពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាពេលវេលាសម្រាប់កម្ពុជារំលឹកឡើងវិញ ពីព្រោះជោគវាសនារបស់ប្រជាជាតិទាំងពីរបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធក្នុងទសវត្សរ៍ជាច្រើន។
    |
 |
លោក ថោង ម៉េងដាវិដ អ្នកវិភាគភូមិសាស្ត្រនយោបាយ (រូបថត៖ nhandan.vn) |
អ្នកជំនាញកម្ពុជាបានឲ្យដឹងថា ទំនាក់ទំនងវៀតណាម-កម្ពុជា គឺជារឿងមួយដែលបង្កើតឡើងនៅលើមូលដ្ឋាននៃការលះបង់រួម ទំនុកចិត្តខាងនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងចំណងមិត្តភាពជិតស្និទ្ធរវាងបក្សកាន់អំណាចទាំងពីរ គឺបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា។
យោងតាមលោក ថោង ម៉េងដាវិដ ការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមក្នុងឆ្នាំ ១៩៤៥ ក្រោមការដឹកនាំរបស់លោកប្រធានហូជីមិញ បានកត់សម្គាល់នូវការចាប់ផ្តើមនៃដំណើរតស៊ូឆ្ពោះទៅរកឯករាជ្យភាព និងបង្រួបបង្រួមជាតិ។ នោះជាការប្រកាសយ៉ាងម៉ឺងម៉ាត់ថា ការត្រួតត្រារបស់បរទេសនឹងលែងសម្រេចលើជោគវាសនារបស់ប្រជាជនវៀតណាមទៀតហើយ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានក្លាយជាការបំផុសគំនិតសម្រាប់ចលនារំដោះនៅទូទាំងឥណ្ឌូចិន រួមទាំងប្រទេសកម្ពុជាផងដែរ។
បដិវត្តខែសីហារបស់វៀតណាមក្នុងឆ្នាំ ១៩៤៥ បានបង្ហាញថា ប្រជាជាតិមួយអង់អាចក្លាហាន តស៊ូ សាមគ្គី អាចក្រោកឡើងប្រឆាំងនឹងការត្រួតត្រារបស់ចក្រពត្តិនិយម ហើយបានផ្ញើសារយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជានូវសេចក្តីប្រាថ្នារបស់ពួកគេផ្ទាល់នៅក្នុងការតស៊ូរបស់វៀតណាម។ គោលដៅដូចជាការបញ្ចប់ការត្រួតត្រារបស់បរទេស ការស្ដារអធិបតេយ្យភាពជាតិ និងការកសាងប្រទេសឯករាជ្យ បានក្លាយជាបេសកកម្មរួមរបស់ប្រជាជាតិយើងទាំងពីរ។
អ្នកវិភាគភូមិសាស្ត្រនយោបាយ ថោង ម៉េងដាវិដ បានសង្កត់ធ្ងន់ថា ៨០ ឆ្នាំក្រោយការបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រទេសទាំងពីរកម្ពុជា និងវៀតណាមនៅតែជាដៃគូ ផ្សារភ្ជាប់ដោយប្រវត្តិសាស្ត្រ និងបានជំរុញដោយក្តីប្រាថ្នារួម។ ពីការលះបង់ក្នុងអតីតកាលដល់ឱកាសក្នុងអនាគត កម្ពុជានិងវៀតណាមបានបង្ហាញឱ្យឃើញថា ប្រទេសជិតខាងទាំងពីរមិនគ្រាន់តែជាអ្នកជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបងប្អូនទាំងក្នុងដំណាក់កាលតស៊ូ និងសន្តិភាព។
ទាក់ទិននឹងផ្លូវទៅអនាគត លោក ថោង ម៉េងដាវិដ ឲ្យដឹងថា កម្ពុជានិងវៀតណាម ត្រូវតែជំរុញឃោសនាអំពីចំណងមិត្តភាពនេះដល់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរដើម្បីឲ្យក្នុងរយៈពេល ៨០ ឆ្នាំទៅមុខ និងអនាគត ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរនឹងរឹងមាំ យូរអង្វែង និងមិនរង្គោះរង្គើឡើយ៕
បកប្រែដោយ Pham Diep