នៅក្នុងកម្មវិធី សិល្បករមកពីប្រទេសវៀតណាម និងកម្ពុជាបានសម្តែងបទចម្រៀង និងរបាំប្រពៃណីរបស់ប្រជាជាតិទាំងពីរ។ កម្មវិធីនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អសម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជនទីក្រុង រួមចំណែកជំរុញចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការឃោសនា និងអប់រំសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។

leftcenterrightdel
សិល្បករមកពីកម្ពុជាសម្តែងក្នុងកម្មវិធី

ការសម្តែងនៃក្រុមសិល្បៈកងយោធពលខេមរភូមិន្ទនៅវៀតណាមនេះ មានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ រួមចំណែកធ្វើឱ្យប្រជាជន កម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម មានការយល់ដឹងកាន់តែច្បាស់អំពីប្រទេស ប្រជាជន និងវប្បធម៌របស់កម្ពុជា ហើយក៏ជាឱកាសដើម្បីផ្លាស់ប្តូរ បង្កើនការយល់ដឹង និងរឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព និងភាពជាអ្នកជិតខាងល្អរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang