ដំណើរការ ៨០ ឆ្នាំនៃការអភិវឌ្ឍរបស់វៀតណាម និងទំនាក់ទំនងវៀតណាម-កម្ពុជា
កប.អនឡាញ - ក្នុងចំណោមសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ - ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥) និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥) នាថ្ងៃទី ១៨ ខែសីហា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ដំណើរការ ៨០ ឆ្នាំនៃការអភិវឌ្ឍរបស់វៀតណាម និងទំនាក់ទំនងវៀតណាម-កម្ពុជា”។
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានចូលរួម និងធ្វើជាប្រធានសិក្ខាសាលានេះ ដែលមានការចូលរួមពីវាគ្មិនដ៏មានកិត្យានុភាពនៅកម្ពុជា។ កម្មាភិបាលជាច្រើននៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា តំណាងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា សមាគមធុរកិច្ចវៀតណាម-កម្ពុជា សមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ក្រុមនិស្សិតវៀតណាមមកពីប្រទេសកម្ពុជា តំណងស្ថាប័នសារព័ត៌មានកម្ពុជា និងវៀតណាមមួយចំនួនបានចូលរួមក្នុងសិក្ខាសាលានេះ។
លោក Nguyen Minh Vu បានរំលឹកឡើងវិញនូវដំណើការបដិវត្តន៍ខែសីហា ដើម្បីតស៊ូយ៉ាងខ្ជាប់ខ្ជួនប្រឆាំងនឹងអាណានិគមនិយម និងសក្តិភូមិ។ ការបង្កើតនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម។
    |
 |
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vovworld.vn) |
លោក Nguyen Minh Vu បានអះអាងថា ព្រឹត្តិការណ៍សំខាន់នេះមិនត្រឹមតែមានអត្ថន័យដ៏ធំធេងចំពោះវៀតណាមប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជាអន្តរជាតិ ជាពិសេសចំពោះប្រទេសជិតខាងនៅឧបទ្វីបឥណ្ឌូចិនគឺ កម្ពុជា និងឡាវ។ ដំណើរការ ៨០ ឆ្នាំនៃការអភិវឌ្ឍរបស់ប្រជាជនវៀតណាមក៏តភ្ជាប់ជាមួយដំណើរនៃការតស៊ូដើម្បីឯករាជ្យ សន្តិភាព ការកសាង និងការអភិវឌ្ឍរបស់ប្រជាជនកម្ពុជា។
ក្នុងសិក្ខាសាលា ប្រតិភូបានអះអាងថា បដិវត្តន៍ខែសីហា និងការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅឆ្នាំ ១៩៤៥ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ដំណើរការ ៨០ ឆ្នាំនៃការអភិវឌ្ឍប្រទេសរបស់ប្រជាជនវៀតណាមក៏តភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងដំណើរនៃការតស៊ូដើម្បីឯករាជ្យ សន្តិភាព ការកសាងនិងការអភិវឌ្ឍរបស់ប្រជាជនកម្ពុជា៕
បកប្រែដោយ Thuy Anh