លោក Luong Tam Quang រដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីនគរបាលប្រជាជនវៀតណាម (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ / ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥) និងខួបលើកទី ២០ នៃទិវាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០០៥ / ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥)។ លោក Luong Tam Quang រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៨០ ឆ្នាំនៃប្រវត្តិសាស្ត្រ កងកម្លាំងនគរបាលវៀតណាម និងកម្ពុជាតែងតែរក្សាបាននូវសាមគ្គីភាព និងភាពជិតស្និទ្ធក្នុងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ cand.com.vn)

ប្រការនេះត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈដំណើរទស្សនកិច្ច និងជំនួបធ្វើការរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពនៃប្រទេសនីមួយៗ និងសម្របសម្រួលដោះស្រាយបញ្ហានានាដែលកើតឡើងពាក់ព័ន្ធនឹងការងារធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Luong Tam Quang រដ្ឋមន្ត្រី និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី (រូបថត៖ cand.com.vn)

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការអនុវត្តច្បាប់ លោក Luong Tam Quang រដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរកសាងយន្តការសម្របសម្រួល ផ្ទៀងផ្ទាត់ព័ត៌មាន ស៊ើបអង្កេត និងដោះស្រាយការចោទប្រកាន់ឧក្រិដ្ឋកម្ម ជួយសង្គ្រោះជនរងគ្រោះ ចាប់ខ្លួនឧក្រិដ្ឋជន។ល។ ទន្ទឹមនឹងនោះ ធានាសន្តិសុខ សុវត្ថិភាព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋនៃប្រទេសមួយក្នុងការរស់នៅ សិក្សា ធ្វើការ និងធ្វើអាជីវកម្មស្របច្បាប់នៅក្នុងប្រទេសមួយផ្សេងទៀត ត្រៀមរៀបចំលក្ខខណ្ឌដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីក្រសួងនគរបាល និងមហាផ្ទៃកម្ពុជា-ឡាវ-វៀតណាម លើកទី២ នៅកម្ពុជា កិច្ចប្រជុំបូកសរុបផែនការសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៦ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។ល។

លោក Luong Tam Quang រដ្ឋមន្ត្រីបានសង្ឃឹមថា ក្រសួងទាំងពីរនឹងបន្តពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ រក្សា និងលើកកម្ពស់ប្រពៃណីនៃសាមគ្គីភាព និងភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ រឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការអនុវត្តច្បាប់ រួមចំណែកធានាបរិយាកាសសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។

leftcenterrightdel
លោក Luong Tam Quang រដ្ឋមន្ត្រី និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រួមជាមួយប្រតិភូនានា (រូបថត៖ cand.com.vn)

មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានអបអរសាទរយ៉ាងកក់ក្តៅចំពោះពិធីរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីនគរបាលប្រជាជនវៀតណាម និងខួបលើកទី ២០ នៃទិវាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិរបស់ក្រសួងនគរបាលវៀតណាម ដែលត្រូវបានរៀបចំឡើងជាទ្រង់ទ្រាយធំ និងយ៉ាងឱឡារិក ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អសម្រាប់គណៈប្រតិភូអន្តរជាតិ។

លោក ស សុខា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរលើវិស័យសន្តិសុខ ការប្រយុទ្ធ ប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ។ ទន្ទឹមនឹងនោះ លោកបានសង្ឃឹមយ៉ាងមុតមាំថា កងកម្លាំងនគរបាលនៃប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ រួមចំណែកកសាងតំបន់សន្តិភាព សន្តិសុខ សុវត្ថិភាព ស្ថិរភាព និងអភិវឌ្ឍន៍៕

បកប្រែដោយ Huyen Trang