សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៃការសែតកងទ័ពប្រជាជនអនឡាញជាភាសារុស្ស៊ី
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី៨០ នៃបដិវត្តន៍ខែសីហាទទួលបានជោគជ័យ (១៩ សីហា ១៩៤៥ / ១៩ សីហា ២០២៥) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ / ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) ដោយមានការយល់ព្រមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម នាព្រឹកថ្ងៃទី ២១ សីហា នៅទីក្រុងហាណូយ កាសែតកងទ័ពប្រជាជនបានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការកាសែតកងទ័ពប្រជាជនអនឡាញជាភាសារុស្ស៊ី។
    |
 |
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo មានប្រសាសន៍ក្នុងពិធី |
មានប្រសាសន៍ក្នុងពិធីនេះ តាងនាមគណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំកាសែតកងទ័ពប្រជាជន និងកម្មាភិបាល អ្នកសាព័ត៌មាន បុគ្គលិកទាំងឡាយនៃកាសែតកងទ័ពប្រជាជន លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយក បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារប្រទេស ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននយោបាយ នៃកងទ័ពប្រជាជនវៀតណាម អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងការគាំទ្រក្នុងអំឡុងពេលរៀបចំសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៃការសែតកងទ័ពប្រជាជនអនឡាញជាភាសារុស្សី
    |
 |
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo លោក Gennady Stepanovich Bezdetko ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំវៀតណាម និងប្រតិភូ ចុចប៊ូតុងបើកសម្ពោធដាក់ឱ្យដំណើរការកាសែតកងទ័ពប្រជាជនជាភាសារុស្សី |
លោកអគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជនបានសង្កត់ធ្ងន់ថា៖ ជាមួយការបើកសម្ពោធដាក់ឱ្យដំណើរការកាសែតកងទ័ពប្រជាជនអនឡាញជាភាសារុស្សីនោះ កាសែតកងទ័ពប្រជាជនមានគោលបំណងពង្រឹងការងារផ្សព្វផ្សាយព័ត៌មានអំពីកិច្ចបរទេសរបស់បក្ស និងរដ្ឋវៀតណាមនិយាយរួម ផ្តោតលើការទូតការពារជាតិជាភាសារុស្សីលើកាសែតកងទ័ពប្រជាជនអនឡាញជាភាសារុស្សីនិយាយដោយឡែក រួមចំណែកផ្សព្វផ្សាយ និងណែនាំអំពីប្រទេស និងប្រជាជនវៀតណាម និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។ ទន្ទឹមនឹងនោះ រួមចំណែកអប់រំ និងលើកកំពស់ការយល់ដឹងរបស់យុវជន ក៏ដូចជាកម្មាភិបាល យុទ្ធជន នៃកងកំលាំងប្រដាប់អាវុធអំពីទំនួលខុសត្រូវក្នុងការថែរក្សា និងពង្រីកទំនាក់ទំនងប្រពៃណីល្អរវាងវៀតណាម និងរុស្ស៊ី រួមជាមួយនោះ ចូលរួមប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង បំភ្លៃ ដែលចង់បំបែកបំបាក់ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។
លោកអគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជនបានសង្កត់ធ្ងន់ថា ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៃការសែតកងទ័ពប្រជាជនអនឡាញជាភាសារុស្សីគឺជាកិច្ចការជាក់ស្តែង រួមចំណែកក្នុងការបញ្ជាក់ និងពង្រឹងថែមទៀតនូវប្រពៃណីនៃទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ហើយនេះក៏ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កាសែតកងទ័ពប្រជាជនផងដែរ។
នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo លោក Gennady Stepanovich Bezdetko ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំវៀតណាម និងប្រតិភូបានចុចប៊ូតុងបើកសម្ពោធដាក់ឱ្យដំណើរការកាសែតកងទ័ពប្រជាជនជាភាសារុស្សី (ru.qdnd.vn)។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៃកាសែតកងទ័ពប្រជាជន លោកឯកអគ្គរដ្ឋទូត Gennady Stepanovich Bezdetko បានសង្កត់ធ្ងន់ថា៖ ព្រឹត្តិការណ៍ថ្ងៃនេះពិតជាពិសេសណាស់ ព្រោះសហព័ន្ធរុស្ស៊ី និងវៀតណាមមានទំនាក់ទំនង ៧៥ ឆ្នាំ ហើយ។ នាពេលថ្មីៗនេះ យើងក៏បានប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហព័ន្ធរុស្ស៊ី និងវៀតណាមផងដែរ។ យើងមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរជាច្រើនក្នុងវិស័យការពារជាតិ និងសន្តិសុខ ដូច្នេះការផ្លាស់ប្តូរព័ត៌មានក្នុងវិស័យនេះដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហព័ន្ធរុស្ស៊ី និងវៀតណាម។
ខ្ញុំសង្ឃឹមថានៅពេលដែលមានកាសែតកងទ័ពប្រជាជនអនឡាញជាភាសារុស្សីហើយនោះប្រជាជនរុស្ស៊ីនឹងអាចទទួលបានព័ត៌មានថ្មីៗអំពីប្រទេសវៀតណាម ស្វែងយល់បន្ថែមអំពីវៀតណាម សមិទ្ធិផលអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាម និងពង្រឹងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។ ហើយជាចុងក្រោយ ជំរុញបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ។
បកប្រែដោយ Duy Hoan