នាវាកងឆ្មាំសមុទ្រលេខ៨០០២ បញ្ចប់ដំណើរទស្សនកិច្ច និងផ្លាស់ប្តូរនៅប្រទេសហ្វីលីពីន
កប.អនឡាញ - នាព្រឹកថ្ងៃទី ១០ ខែតុលា នាវាកងឆ្មាំសមុទ្រលេខ៨០០២ និងគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Tran Quang Tuan មេបញ្ជាការតំបន់កងឆ្មាំសមុទ្រលេខ ២ បានចាកចេញពីទីក្រុង Cebu ប្រទេសហ្វីលីពីន បញ្ចប់ដំណើរទស្សនកិច្ច ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ជាមួយកងឆ្មាំសមុទ្រហ្វីលីពីន។