ខេត្ត An Giang និងខេត្តកំពត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា
កប.អនឡាញ - នាថ្ងៃទី១០ ខែតុលា នៅខេត្តកំពត (ព្រះរាជាណាចក្រកម្ពុជា) ថ្នាក់ដឹកនាំខេត្ត An Giang និងខេត្តកំពត បានធ្វើជាសហប្រធានកិច្ចប្រជុំពិភាក្សា ឯកភាព និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា។
ក្នុងសន្និសីទនេះ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានអះអាងថា ក្នុងនាមជាខេត្តជាប់ព្រំដែនខេត្ត An Giang ខេត្តកំពតបានប្តេជ្ញាចិត្តរក្សាប្រពៃណីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយខេត្ត An Giang រួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពរុងរឿងរបស់ប្រជាជននៃប្រទេសទាំងពីរ។ លោក ខៀវ រិទ្ធិភ័ណ្ឌ ស្នើឲ្យខេត្ត An Giang បន្តយកចិត្តទុកដាក់ដល់កិច្ចសហការក្នុងការងារព្រំដែន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដឹកជញ្ជូនឆ្លងដែនរវាងខេត្តទាំងពីរ...
លោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានឲ្យដឹងថា នាពេលកន្លងមកនេះ ខេត្តទាំងពីរសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើនក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅព្រំដែន ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងសង្គម ពង្រីកទំនាក់ទំនងការបរទេស និងជំនួបប្រាស្រ័យរវាងប្រជាជននៃខេត្តទាំងពីរ។
    |
 |
ថ្នាក់ដឹកនាំខេត្ត An Giang និងខេត្តកំពតចុះហត្ថលេខាលើអនុស្សរណៈស្តីពីការពិភាក្សា ឯកភាព និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា រវាងខេត្ត An Giang និងខេត្តកំពត (រូបថត៖ nhandan.vn) |
ក្នុងកិច្ចប្រជុំនេះ លោក Le Trung Ho និងលោក ខៀវ រិទ្ធិភ័ណ្ឌបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីការផ្លាស់ប្តូរ និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា រវាងខេត្ត An Giang និងខេត្តកំពត។
តាមនោះ ខេត្ត An Giang អនុញ្ញាត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មធ្យោបាយដឹកជញ្ជូនរបស់កម្ពុជា ក្នុងការនាំចូលជាបណ្តោះអាសន្នសម្រាប់ការនាំចេញឡើងវិញនៅច្រកទ្វារព្រំដែនខេត្ត An Giang ដើម្បីប្រគល់ និងទទួលទំនិញនៅតំបន់ច្រកទ្វារព្រំដែនខេត្ត An Giang ហើយដឹកជញ្ជូត្រឡប់មកកម្ពុជាវិញក្នុងថ្ងៃតែមួយ។
ខេត្តកំពតអនុញ្ញាត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មធ្យោបាយដឹកជញ្ជូនរបស់វៀតណាម ក្នុងការនាំចូលជាបណ្តោះអាសន្នសម្រាប់ការនាំចេញឡើងវិញនៅច្រកទ្វារព្រំដែនខេត្តកំពត ដើម្បីដឹកជញ្ជូន និងទទួលទំនិញនៅតំបន់ច្រកទ្វារព្រំដែន ខេត្តកំពត និងដឹកជញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញក្នុងថ្ងៃតែមួយ។
ការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មធ្យោបាយដឹកជញ្ជូនឆ្លងដែន ត្រូវធានាឱ្យមានការអនុលោមតាមច្បាប់ស្តីពីសកម្មភាពពាណិជ្ជកម្មតាមព្រំដែននៃប្រទេសនីមួយៗ...៕
បកប្រែដោយ Thuy Anh