កម្មវិធីពិធីបុណ្យសំពះព្រះខែគឺជាសកម្មភាពប្រចាំឆ្នាំដែលរៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ សកម្មភាពពិធីបុណ្យសំពះព្រះខែជាប្រពៃណី ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ ជាកន្លែងលេងដែលទន្ទឹងរង់ចាំជាច្រើនសម្រាប់កុមាររបស់កម្មាភិបាលស្ថានទូត និងភ្នាក់ងារតំណាងវៀតណាមប្រចាំកម្ពុជា។

leftcenterrightdel
ការប្រលងរៀបចំស្ពកសំពះព្រះខែគួរឱ្យរំភើបផងដែរព្រោះវាជាឱកាសសម្រាប់កុមារស្វែងយល់អំពីពិធីបុណ្យសំពះព្រះខែ

ក្នុងអំឡុងពេលរាត្រីផ្លាស់ប្តូរ កុមារបានចូលរួមក្នុងការសម្តែងជាច្រើនដូចជា ការច្រៀង ការរាំ ការអានកំណាព្យ ការនិទានរឿង និងការលេងឧបករណ៍ផ្សេងៗ។ សកម្មភាពដែលទាក់ទាញការចូលរួមច្រើនបំផុតពីកុមារគឺការប្រលងគំនិតច្នៃប្រឌិតជាមួយប្រធានបទ "ខ្ញុំធ្វើរបាំងមុខដើម្បីអបអរសាទរពិធីបុណ្យសំពះព្រះខែ"។ ការប្រកួត រៀបចំស្ពកសំពះព្រះខែ ក៏មានភាពរំភើបរីករាយផងដែរ ព្រោះវាជាឱកាសសម្រាប់កុមារ និងឪពុកម្តាយរបស់ពួកគេ បង្ហាញពីសមត្ថភាពរៀបចំផ្លែឈើ និងនំប្រពៃណីសម្រាប់ពិធីបុណ្យសំពះព្រះខែដូចជា៖ ក្រូចថ្លុង ផ្លែប៉ោម ក្រូច ចេក នំព្រះខែ ។ល។

leftcenterrightdel
ការប្រារព្ធពិធីបុណ្យសំពះព្រះខែគឺជាសកម្មភាពប្រចាំឆ្នាំដែលរៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា

ចូលរួមក្នុងរាត្រីផ្លាស់ប្តូរនេះ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា និងលោកជំទាវក៏បានផ្តល់អំណោយដល់កុមារផងដែរ។

យោងតាមគណៈកម្មាធិការប្រតិបត្តិសហជីពនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ការរៀបចំពិធីបុណ្យសំពះព្រះខែប្រចាំឆ្នាំសម្រាប់កុមាររបស់កម្មាភិបាលនៃទីភ្នាក់ងារតំណាងវៀតណាមមានគោលបំណងជួយពួកគេឱ្យមានភាពសប្បាយរីករាយ រួបរួម និងស្វែងយល់បន្ថែមអំពីប្រពៃណីវប្បធម៌របស់ប្រទេសជាតិ ទោះបីជាពួកគេនៅឆ្ងាយពីផ្ទះក៏ដោយ ពួកគេតែងតែរក្សាអត្តសញ្ញាណ និងភាសាវៀតណាម ហើយឆ្ពោះទៅស្រុកកំណើត និងឫសគល់របស់ពួកគេ៕

បកប្រែដោយ Huyen Trang