An Giang ចុះហត្ថលេខាជាមួយខេត្តតាកែវលើការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី
កប.អនឡាញ - នាថ្ងៃទី៩ តុលា នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ លោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការជំនាញខេត្ត An Giang និងលោក ស៊ុត ខុន អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ប្រធានគណៈកម្មការជំនាញខេត្តតាកែវ បានអញ្ជើញចូលរួមជាគណៈអធិបតីភាពក្នុងពិធីចុះហត្ថលេខាកិច្ចសហប្រតិបត្តិការនៃការរុករក ជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម បានពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាសម្រាប់ដំណាក់កាល XXV (រដូវប្រាំង ២០២៥-២០២៦)។ ទន្ទឹមនឹងនោះ ប្រគល់ថវិកាពីរដ្ឋាភិបាលវៀតណាមជួយដល់គណៈកម្មការជំនាញខេត្តតាកែវ។