មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន និងកងកម្លាំង ជាពិសេសកងទ័ព និងនគរបាលត្រូវសហការជាមួយមូលដ្ឋាន ចាត់កងកម្លាំងនិងមធ្យោបាយទៅកាន់តំបន់ដែលត្រូវរងដាច់ដោយឡែក ដើម្បីផ្តល់ស្បៀងអាហារ ឱសថដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយខ្យល់ព្យុះ​​ ទឹកជំនន់។ 

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានប្រសាសន៍ក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការជំនះពុះពារផលវិបាកដោយគ្រោះធម្មជាតិ (រូបថត៖ vnanet.vn)

ក្រសួង និងស្ថាប័នត្រៀមខ្លួនជាស្រេចជួយមូលដ្ឋានក្នុងការការពារទំនប់ទឹក ធានាសុវត្ថិភាពទំនប់ទឹក បឹង បង្កើនកងកម្លាំងចុះមូលដ្ឋាន ដើម្បីជួយប្រជាពលរដ្ឋសម្អាតផ្ទះ ផ្លូវថ្នល់ និងសម្អាតអនាម័យបរិស្ថានក្រោយគ្រោះធម្មជាតិ។ ជួសជុលផ្ទះដែលបាក់រលំ និងខូចខាត ធានាកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រជាជន។

ក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវតែជួយឧបត្ថម្ភប្រជាពលរដ្ឋទាន់ពេល។ ដោះស្រាយការធានារ៉ាប់រង និងមានគោលនយោបាយគាំទ្រអត្រាការប្រាក់ និងប្រាក់កម្ចីសម្រាប់ប្រជាជនស្តារផលិតកម្មឡើងវិញ។ វាយតម្លៃគ្រឹះស្ថាន អប់រំ និងសុខាភិបាលដែលរងការខូចខាត អាស្រ័យហេតុនេះ ប្រើប្រាស់ថវិកាបម្រុងដើម្បីជំនះផលវិបាកដោយគ្រោះធម្មជាតិ ធានាឲ្យប្រជាជនគ្រប់រូបបានពិនិត្យសុខភាព និងព្យាបាល ក៏ដូចជាសិស្សានុសិស្សបានមកសាលារៀន។ ទន្ទឹមនឹងនោះ មូលដ្ឋាន និងសមត្ថកិច្ចត្រូវតែផ្តោតលើការស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញដូចជា អគ្គិសនី ទឹកស្អាត ទូរគមនាគមន៍ ផ្លូវថ្នល់ ទំនប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ព្រមទាំងផ្តោតលើការជួយឧបត្ថម្ភជាអតិបរមាដល់អង្គការ និងប្រជាជនដែលទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងផលិតកម្ម និងធ្វើអាជីវកម្ម ជាពិសេសក្នុងវិស័យកសិកម្ម ស្តារ និងរៀបចំការផលិតកម្មឡើងវិញជាបន្ទាន់ រួមចំណែកដល់ការសម្រេចគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥។

រំលឹកឡើងវិញនូវរូបភាពដ៏ស្រស់ស្អាតរបស់កងកម្លាំង និងប្រជាជនក្នុងការជួយឧបត្ថម្ភប្រជាពលរដ្ឋ និងមូលដ្ឋានក្នុងគ្រោះខ្យល់ព្យុះ ទឹកជំនន់ និងការជម្នះផលវិបាកនៃគ្រោះធម្មជាតិនោះ លោកនាយករដ្ឋមន្ត្រី​ បានស្នើឲ្យមានការលើកសរសើរ និងផ្ដល់រង្វាន់ទាន់ពេលវេលា និងដោះស្រាយបុគ្គលណាមួយដែលមិនបំពេញភារកិច្ចរបស់ខ្លួន មិនឆ្លើយតបទាន់ពេល ធ្វើសកម្មភាពដោយធ្វេសប្រហែស សូម្បីតែចំណេញពីការខាតបង់របស់ជនរួមជាតិ៕

បកប្រែដោយ Pham Diep