ផលិតផលកសិកម្មវៀតណាមទទួលការចាប់អារម្មណ៍ ជាមួយផលិតផលបៃតងនៅឯពិព័រណ៍ពាណិជ្ជកម្ម Cologne
កប.អនឡាញ - HACCP, ISO, BRC, Halal, Kosher, និងសរីរាង្គ EU/USDA បង្ហាញពីសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានស្ដង់ដារខ្ពស់។
សហគ្រាសវៀតណាមជិត ១០០ បានបង្ហាញផលិតផលពិសេស និងនវានុវត្តន៍របស់ខ្លួននៅពិព័រណ៍ពាណិជ្ជកម្មអាហារ និងភេសជ្ជៈ Anuga ២០២៥ នៅទីក្រុង Cologne (ប្រទេសអាល្លឺម៉ង់) ដោយបញ្ជាក់ពីកិច្ចសន្យាចំពោះគុណភាព និងការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាពនៅលើទីផ្សារអន្តរជាតិ។
    |
 |
អតិថិជនអន្តរជាតិស្វែងយល់អំពីផលិតផលវៀតណាម (រូបថត៖ vnanet.vn) |
សហគ្រាសវៀតណាមមានស្ដង់សំខាន់ចំនួនបីនៅក្នុងពិព័រណ៍៖ ស្ដង់ជាតិរៀបចំដោយនាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) ស្ដង់នៃមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ (ITPC) និងស្ដង់នៃសមាគមម្រេច និងគ្រឿងទេសវៀតណាម (VPSA)។
ផលិតផលវៀតណាមភាគច្រើនដែលដាក់តាំងបង្ហាញបានទទួលវិញ្ញាបនបត្រអន្តរជាតិសំខាន់ៗដូចជា HACCP, ISO, BRC, Halal, Kosher និងសរីរាង្គ EU/USDA ដែលបង្ហាញពីសមត្ថភាពក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានស្ដង់ដារខ្ពស់៕
បកប្រែដោយ Thuy Anh