តាមនោះ អត្រាកំណើន GDP ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥ ឈានដល់ ៨.២៣% ដែលជាកម្រិតខ្ពស់បំផុតទីពីរក្នុងកំឡុងឆ្នាំ ២០១១ - ២០២៥ បន្ទាប់ពី GDP ត្រីមាសទី ៣ ឆ្នាំ ២០២២ (១៤.៣៨%)។ វិស័យសេដ្ឋកិច្ចសំខាន់ៗជាច្រើនមានការកើនឡើងជាវិជ្ជមាន ដែលបង្កើតសន្ទុះសម្រាប់របក់គំហើញ ក្នុងប៉ុន្មានខែចុងឆ្នាំនេះ។ ជាមួយនឹងអត្រាកំណើនបច្ចុប្បន្ន វៀតណាមអាចសម្រេចទាំងស្រុងនូវគោលដៅកំណើន GDP ក្នុងឆ្នាំ ២០២៥។

leftcenterrightdel
រូបថតឧទាហរណ៍ (baodautu.vn)

ចំណុចភ្លឺនៃផ្ទាំងគំនូរសេដ្ឋកិច្ចរយៈពេល ៩ ខែកន្លងទៅ គឺវិស័យផលិតកម្មនៃឧស្សាហកម្មសំខាន់ៗជាច្រើនបានកើនឡើង ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចទាំងមូល។ តម្លៃបន្ថែមនៃឧស្សាហកម្មទាំងមូលក្នុងរយៈពេល ៩ ខែកន្លងមកនេះ បានកើនឡើង ៨.៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thuong Lang នៅ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ បានវិភាគថា៖ “ការវិនិយោគឯកជនបានកើនឡើង ការវិនិយោគពីបរទេសក៏មាននិន្នាការល្អផងដែរ ស្របតាមគោលដៅទាក់ទាញប្រមាណ ៣១ ទៅ ៣៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ទាក់ទងនឹងការនាំចូលនិងនាំចេញ ឆ្នាំនេះ វៀតណាមអាចស្ថិតក្នុងបញ្ជីប្រទេសដែលមានសក្ដានុពលនាំចូល-នាំចេញដ៏ធំធេង ជាពិសេសរចនាសម្ព័ន្ធទំនិញនាំចេញរបស់វៀតណាមឆ្ពោះទៅរកផលិតផលផលិតប្រកបដោយបច្ចេកវិទ្យាខ្ពស់ ដែលកំពុងឈានមុខគេនៅលើពិភពលោក”។

ដើម្បីសម្រេចបាននូវគោលដៅកំណើនឆ្នាំ ២០២៥ ដូចដែលបានកំណត់ ដំបូងបង្អស់ ចាំបាច់ត្រូវរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច; ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏មានដំណោះស្រាយកាន់តែខ្លាំងក្លា និងទាន់ពេលវេលា ដើម្បីបន្តពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈនាប៉ុន្មានខែចុងឆ្នាំនេះ៕

បកប្រែដោយ Thanh Cong