ផ្លូវក្រោមដីមានប្រវែងសរុបជាង ៦០០ ម៉ែត្រ មាន ៦ គន្លង ដែលម្ខាងៗមាន ៣ គន្លង ទទឹង ១០.៥ ម៉ែត្រ។ គម្រោងនេះមានទុនវិនិយោគសរុបជិត ៧៥០ ពាន់លានដុង។

ការវិនិយោគលើការសាងសង់ផ្លូវក្រោមដីនៅចំណុចប្រសព្វ Co Linh មិនត្រឹមតែសុក្រឹត្យជាបណ្តើរៗនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍នៅភាគខាងកើតទីក្រុងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដោះស្រាយក្តីបារម្ភចំពោះការលិចលង់នៅតំបន់សង្កាត់ Long Bien ទៀតផង។

leftcenterrightdel
នាព្រឹកថ្ងៃទី៤ ខែតុលា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រោមដីនៅចំណុចប្រសព្វ Co Linh (រូបថត៖ kinhtedothi.vn)

លោក Bui Dang Tan គណៈគ្រប់គ្រងគម្រោងវិនិយោគសំណង់ចរាចរណ៍ក្រុងហាណូយបានឲ្យដឹងថា៖ គម្រោងនេះនៅពេលដាក់ឱ្យដំណើរការនឹងតភ្ជាប់ជាមួយស្ពាន Vinh Tuy និងផ្លូវក្រវ៉ាត់ក្រុងលេខ ២ ដោយសុក្រឹត្យប្រព័ន្ធផ្លូវក្រវ៉ាត់ក្រុងលេខ ២ ទាំងមូល។ លើសពីនេះ វាក៏រួមចំណែកក្នុងការកាត់បន្ថយស្ថានភាពលិចលង់ នៅសង្កាត់ Long Bien ផងដែរ។

គម្រោងវិនិយោគលើការសាងសង់ផ្លូវក្រោមដីនៅចំណុចប្រសព្វ Co Linh គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង ៨ របស់ទីក្រុង ដែលបានបើកការដ្ឋានសាងសង់ក្នុងឱកាសខួបលើកទី ៧១ នៃទិវារំដោះរដ្ឋធានី (ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៤ / ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥)។

លោក Duong Duc Tuan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានឲ្យដឹងថា៖ “ការវិនិយោគលើការសាងសង់ផ្លូវក្រោមដីនៅចំណុចប្រសព្វ Co Linh មានគោលបំណងសុក្រឹត្យផ្លូវប្រសព្វតាមផែនការ រួមចំណែកកាត់បន្ថយស្ថានភាពកក់ស្ទះចរាចរណ៍។ ការរៀបចំចិញ្ចើមផ្លូវ និងគំនូសទ្រូងផ្លូវ ដើម្បីពង្រីកគន្លងផ្លូវ និងការរៀបចំចរាចរណ៍ឡើងវិញនៅចំណុចប្រសព្វ គឺជាប្រការចាំបាច់ និងបន្ទាន់បំផុត”៕

បកប្រែដោយ Thanh Cong