ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងកសិកម្ម និងបរិស្ថាន នាព្រឹកថ្ងៃទី៦ ខែតុលា នៅទីក្រុងហាណូយ លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានឲ្យដឹងថា ទោះបីជារងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយគ្រោះធម្មជាតិដូចជាព្យុះ ទឹកជំនន់ និងជំងឺបសុសត្វក៏ដោយ ក៏វិស័យនេះនៅតែសម្រេចបានលទ្ធផលលេចធ្លោក្នុងរយៈពេល ៩ ខែដំបូង ជាមួយនឹងអត្រាកំណើន ៣,៨៣%។

leftcenterrightdel
សន្និសីទសារព័ត៌មាន

មកទល់ពេលនេះ ការនាំចេញកសិកម្ម ព្រៃឈើ និងនេសាទ ក៏ទទួលបានលទ្ធផលល្អផងដែរ ជាមួយនឹងទឹកប្រាក់ជាង ៥២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមលោកអនុរដ្ឋមន្ត្រី Phung Duc Tien ប្រសិនបើខែដែលនៅសល់នៃឆ្នាំ ២០២៥ តម្លៃនាំចេញឈានដល់ ៥ ពាន់លានដុល្លារនោះ តម្លៃនាំចេញផលិតផលកសិកម្ម និងព្រៃឈើនៅឆ្នាំ ២០២៥ នឹងឡើងដល់ ៧៦ ពាន់លាន USD ដែលជាកំណត់ត្រាថ្មីមួយ។ ប្រសិនបើតម្លៃនាំចេញឈានដល់ ៦ពាន់លានដុល្លារក្នុងមួយខែដូចក្នុងខែកញ្ញា នោះ កំណត់ត្រានេះនឹងខ្ពស់ជាងនេះ គឺលើសពី ៧០ ពាន់លានដុល្លារ។

បកប្រែដោយ Thanh Cong