សារទូរលេខ បាននិយាយថា នៅព្រឹកថ្ងៃទី៦ ខែតុលា ខ្យល់ព្យុះបានបោកបក់ ទៅលើដីគោកនៃខេត្ត Guangxi - ប្រទេសចិន (ជិតតំបន់ព្រំដែនវៀតណាម - ចិន) ហើយបានចុះខ្សោយទៅជាសម្ពាធទាបត្រូពិច។ យ៉ាងណាក៏ដោយ បើតាមការ ព្យាករណ៍ ចរន្តខ្យល់ព្យុះនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ហើយអាចបង្កឡើងខ្យល់គួច នៅថ្ងៃទី៦ និងទី៧ ខែតុលា។

leftcenterrightdel
ភ្លៀងធ្លាក់ខ្លាំងជាយូរ បង្កហានិភ័យខ្ពស់អំពីជំនន់ទឹកភ្លៀង និងការរអិលបាក់ដី

ដើម្បីធានាសុវត្ថិភាពអាយុជីវិតប្រជាជន និងកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានបញ្ជាឲ្យ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងទីក្រុងនៅតំបន់ភាគខាងជើង និងខេត្ត Thanh Hoa មិនត្រូវធ្វេសប្រហែស ផ្តោត លើការដឹកនាំការតាមដានយ៉ាងដិតដល់ ធ្វើបច្ចុប្បន្នភាពជាប្រចាំនិងជាបន្តបន្ទាប់ នូវការវិវត្តនៃស្ថានភាព ចាត់វិធានការទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងជំនន់ទឹកភ្លៀង និងការបាក់ដី។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានប្រគល់ឲ្យលោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋាននានា ដាក់ពង្រាយការងារបង្ការ ទប់ស្កាត់ ឆ្លើយតប និងជំនះពុះពារផលវិបាកនៃជំនន់ទឹកភ្លៀងក្រោយព្យុះ៕

តាម vovworld.vn