leftcenterrightdel
គណៈប្រតិភូ ទៅសាកសួរសុខទុក្ខ និងផ្តល់អំណោយដល់វីរអ្នកម្តាយវៀតណាមពីរនាក់នៅឃុំ Dat Do

លោក Nguyen Phuoc Loc បានសាកសួរសុខទុក្ខអំពីសុខភាពរបស់វីរអ្នកម្តាយវៀតណាមពីរនាក់ ដោយសម្តែងពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមវិភាគទាន និងការលះបង់ដ៏ធំធេងរបស់វីរអ្នកម្តាយវៀតណាមពីរនាក់ ក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ។ លោក Nguyen Phuoc Loc បានអះអាងថា គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុងគោរព និងចងចាំជានិច្ចនូវគុណបំណាច់របស់វីរអ្នកម្តាយវៀតណាមពីរនាក់ចំពោះមាតុភូមិ។

គួរបញ្ជាក់ថា គណៈប្រតិភូបានដាក់ផ្កា និងអុជធូបនៅឧទ្យានស្តូប និងវិមានអនុស្សាវរីយ៍វីរយុទ្ធជនពលី Vo Thi Sau (នៅឃុំ Dat Do)៕

បកប្រែដោយ Huyen Trang