ទទួលស្វាគមន៍គណៈប្រតិភូនៅទីស្នាក់ការ HUFO លោក Nguyen Van Loi ប្រធានគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុងហូជីមិញបានអះអាងថា ប្រជាជនវៀតណាមជានិច្ចកាលគោរព និងចងចាំនូវក្តីស្រលាញ់ដែលគុយបាផ្តល់ដល់វៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យ និងក្នុងដំណើរការកសាង អភិវឌ្ឍប្រទេស។ សេចក្តីស្រឡាញ់នោះបានក្លាយទៅជានិមិត្តរូបអមតៈនៃទំនាក់ទំនងជាបងប្អូន ស្មោះត្រង់រវាងប្រជាជាតិទាំងពីរ។ ប្រជាជនវៀតណាមតែងតែកៀកស្មាជាមួយគុយបា រួមសុខរួមទុក្ខនិងជំនះការលំបាកជាមួយគ្នា។

leftcenterrightdel
លោក Esteban Lazo Hernandez និងលោក Nguyen Van Loi ក្នុងជំនួប (រូបថត៖ daibieunhandan.vn)

ចំពោះស្ថានភាពនៅប្រទេសគុយបា លោក Esteban Lazo Hernandez បានសម្តែងការគោរពយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្ររបស់វៀតណាម។ ទីក្រុងហូជីមិញបានចាប់ផ្ដើមចលនារៃអង្គាសប្រាក់ដើម្បីជួយគាំទ្រប្រជាជនគុយបា។ ចលនានេះមានការចូលរួមពីប្រជាជនជាច្រើនកុះករ ស្ថាប័ន អង្គការនានា និងសូម្បីតែនិស្សិតទូទាំងប្រទេស។ លោក Esteban Lazo Hernandez បានឲ្យដឹងថា “ជាមួយនឹងទឹកប្រាក់ជាង ១៤ លានដុល្លារដែលទទួលពីវៀតណាម គុយបាបានដោះស្រាយបញ្ហាសំខាន់បំផុតមួយគឺការផ្តល់អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដល់សាលារៀន និងប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល… កម្មវិធី “ព្រះអាទិត្យគ្មានព្រំដែន” និងការជួយគាំទ្ររបស់វៀតណាមបានរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងទីក្រុងហូជីមិញ និងបណ្ដាមូលដ្ឋានគុយបា...”។

*សូមរំលឹកថា គណៈប្រតិភូរដ្ឋសភាគុយបា ដែលដឹកនាំដោយលោក Esteban Lazo Hernandez បានទៅទស្សនាសាកលវិទ្យាល័យគរុកោសល្យបច្ចេកទេស។ ភាគីទាំងពីរបានឯកភាពរៀបចំកម្មវិធីផ្លាស់ប្តូរនិស្សិត គ្រូបង្រៀន និងអ្នកវិទ្យាសាស្ត្រ អភិវឌ្ឍប្រធានបទ គម្រោងស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យថាមពលកកើតឡើងវិញ អ៊ីដ្រូសែន ទូរគមនាគមន៍ បច្ចេកវិទ្យាអាហារ កសិកម្មឆ្លាតវៃ និងឌីជីថលូបនីយកម្មឧស្សាហកម្ម។ល៕

បកប្រែដោយ Thuy Anh