ទីក្រុងហូជីមិញសន្យាសហការយ៉ាងសកម្មជាមួយដៃគូគុយបា។ នេះត្រូវបានបញ្ជាក់ដោយលោក Tran Luu Quang លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ក្នុងជំនួបជាមួយ លោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា នាថ្ងៃទី២ ខែតុលា នៅសាលប្រជុំ Thong Nhat។
លោក Tran Luu Quang បានថ្លែងអំណរគុណដល់គុយបាដែលបានផ្តល់យន្តការពិសេសសម្រាប់សហគ្រាសវៀតណាមដូចជា៖ ការលើកលែងពន្ធ ការជួលដី និងការជ្រើសរើសកម្លាំងពលកម្ម...។ ទន្ទឹមនឹងនោះ លោកបានចង្អុលបង្ហាញថា ដើម្បីទាក់ទាញការវិនិយោគប្រកបដោយប្រសិទ្ធភាព ជាពិសេសសហគ្រាសវៀតណាម គុយបាត្រូវពង្រីកបន្ថែមទៀតនូវលក្ខខណ្ឌអនុគ្រោះ និងគោលនយោបាយ។ ហេតុផលគឺថាអត្រាប្តូរប្រាក់បច្ចុប្បន្ននៅក្នុងប្រទេសគុយបានឹងធ្វើឱ្យមានការពិបាកក្នុងការទាក់ទាញអាជីវកម្ម និងអ្នកវិនិយោគ។
រីឯខ្លួនវិញ លោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា បានសង្កត់ធ្ងន់ថា គុយបាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពិគ្រោះយោបល់ និងស្រូបយកបទពិសោធន៍ជាក់ស្តែងពីវៀតណាម ជាពិសេសក្នុងដំណើរការផ្លាស់ប្តូរ និងកសាងសង្គមនិយម។ លោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា សង្ឃឹមថា អ្នកវិនិយោគវៀតណាម ក៏ដូចជាទីក្រុងហូជីមិញ នឹងបន្តយកចិត្តទុកដាក់ពង្រីក និងលើកកំពស់ប្រសិទ្ធភាពវិនិយោគលើវិស័យសេដ្ឋកិច្ច អប់រំ ជីវបច្ចេកវិទ្យា និងសុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ល។
បកប្រែដោយ Duy Hoan
Type the code from the image