កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់វៀតណាម សហការជាមួយការិយាល័យអង្គការសហប្រជាជាតិ សម្រាប់កិច្ចការរំសាយអាវុធ (UNODA) និងសហភាពអឺរ៉ុប (EU) ដោយមានការចូលរួមពីប្រតិភូជិត ៥០ នាក់ដែលតំណាងឱ្យប្រទេស អង្គការតំបន់ និងអន្តរជាតិចំនួន ៣០ នៅអាហ្វ្រិក។

leftcenterrightdel
លោក Do Hung Viet ឯកអគ្គរដ្ឋទូត ធ្វើជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់តំបន់អាហ្វ្រិកស្តីពីកិច្ចប្រជុំត្រួតពិនិត្យសន្ធិសញ្ញា NPT (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោក Do Hung Viet ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ប្រធានដែលត្រូវបានតែងតាំងនៃកិច្ចប្រជុំ NPT RevCon11 បានសន្យាថានឹងទទួលតំណែងជាប្រធានដោយតម្លាភាព មានតុល្យភាព និងបរិយាប័ន្ន ព្រមទាំងខិតខំប្រឹងប្រែងស្តាប់ ទទួលស្គាល់ និងឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសសមាជិក NPT ទាំងអស់។

នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានចែករំលែកការយកចិត្តទុកដាក់ និងអាទិភាពរបស់ប្រទេស និងតំបន់នានាលើសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា NPT ស្តីពីការរំសាយអាវុធ ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ជាពិសេសបំណងចង់ជំរុញយ៉ាងខ្លាំងនូវការអនុវត្តថាមពលបរមាណូដោយសន្តិវិធី ធានាសិទ្ធិ និងការចូលប្រើប្រាស់ដោយយុត្តិធម៌ និងស្មើភាពគ្នារបស់បណ្តាប្រទេសអាហ្វ្រិក និងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងវិស័យនេះ ដោយអំពាវនាវឱ្យតំបន់នេះរួបរួមគ្នា និងមានសំឡេងឯកភាពគ្នាដើម្បីជំរុញដំណើរការត្រួតពិនិត្យ ដើម្បីសម្រេចបានលទ្ធផលវិជ្ជមាន ដោយលើកកម្ពស់តួនាទីជា "តំបន់គ្មានអាវុធនុយក្លេអ៊ែរ" ដ៏ធំបំផុតនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang