លោក To Lam អគ្គលេខាបក្ស ទទួលជួបប្រធានព្រឹទ្ធសភារដ្ឋសភានៃសាធារណរដ្ឋឆែក
កប.អនឡាញ - ព្រឹទ្ធសភារដ្ឋសភានៃសាធារណរដ្ឋឆែកនឹងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយរដ្ឋសភាវៀតណាម គាំទ្ររដ្ឋាភិបាល និងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ឲ្យជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅទីស្នាក់ការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្ស បានទទួលជួប លោក Milos Vystrcil ប្រធានព្រឹទ្ធសភារដ្ឋសភានៃសាធារណរដ្ឋឆែក ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ទទួលជួបប្រធានព្រឹទ្ធសភារដ្ឋសភានៃសាធារណរដ្ឋឆែក |
ដោយបញ្ជាក់ថាប្រទេសទាំងពីរមានភាពស្រដៀងគ្នា និងផលប្រយោជន៍ទៅវិញទៅមកជាច្រើន លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងរវាងបណ្តាញបក្ស រដ្ឋ រដ្ឋសភា កិច្ចសហប្រតិបត្តិការតាមមូលដ្ឋាន និងការផ្លាស់ប្តូរប្រជាជន សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ-សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល វប្បធម៌ និងទេសចរណ៍ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជាថាមពលស្អាត ថាមពលកកើតឡើងវិញ ការធ្វើបរិវត្តកម្មឌីជីថល ដើម្បី «ពង្រីកសក្តានុពល» នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
ប្រធានព្រឹទ្ធសភារដ្ឋសភានៃសាធារណរដ្ឋឆែក បានសម្តែងការឯកភាពខ្ពស់ចំពោះទិសដៅសហប្រតិបត្តិការដែលបានលើកឡើងដោយលោកអគ្គលេខាបក្ស ហើយបញ្ជាក់ថា រូបលោកផ្ទាល់ និងព្រឹទ្ធសភារដ្ឋសភានៃសាធារណរដ្ឋឆែក នឹងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយរដ្ឋសភាវៀតណាម និងគាំទ្ររដ្ឋាភិបាល ក្រសួង ស្ថាប័ន មូលដ្ឋាននានា ដើម្បីជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។ ក្នុងស្មារតីនោះ ព្រឹទ្ធសភារដ្ឋសភាឆែកត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរពារវិនិយោគ EU-វៀតណាម (EVIPA) ក្នុងពេលឆាប់ៗនេះ៕
បកប្រែដោយ Duy Hoan