ពង្រឹងកិច្ចសហប្រតិបត្តិការសភាវៀតណាម-ឆែក
កប.អនឡាញ - នៅពេលខាងមុខ មេដឹកនាំទាំងពីរបានឯកភាពគ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងក្រុមសមាជិកសភាមិត្តភាព ព្រមទាំងពង្រឹងការសម្របសម្រួលនៅក្នុងវេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិ។
នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Milos Vystrcil ប្រធានព្រឹទ្ធសភារដ្ឋសភាឆែក ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Milos Vystrcil ប្រធានព្រឹទ្ធសភារដ្ឋសភាឆែក |
បន្ទាប់ពីពិធីសទទួលបដិសណ្ឋារកិច្ច លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Milos Vystrcil ប្រធានព្រឹទ្ធសភារដ្ឋសភាឆែកបានជួបពិភាក្សាការងារ។ ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសភារវាងរដ្ឋសភាវៀតណាម និងសភាសាធារណរដ្ឋឆែក (រួមទាំងព្រឹទ្ធសភា និងសភាជាន់ទាប) តែងតែជាចំណុចភ្លឺ និងជាសសរស្តម្ភសំខាន់ នៃភាពជាដៃគូយុទ្ធសាស្ត្រ។
នាពេលខាងមុខ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងក្រុមសមាជិកសភាមិត្តភាព ព្រមទាំងពង្រឹងការសម្របសម្រួលនៅក្នុងវេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិ ដូចជាសហភាពអន្តរសភា (IPU) អន្តរសភាអាស៊ាន (AIPA) និងលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕
បកប្រែដោយ Duy Hoan