វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឃោសនាអប់រំ និងចលនាមហាជន
កប.អនឡាញ - ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា គណៈប្រតិភូគណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Trieu Tai Vinh អនុប្រធានគណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចនេះក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើបណ្តាញបក្ស ជាពិសេសក្នុងការឃោសនាអប់រំនិងចលនាមហាជននិងការងារជនជាតិរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សប្រជាជនកម្ពុជា (CPP)។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះក៏រួមចំណែកដល់ការរឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពពិសេស បង្កើនទំនុកចិត្តខាងនយោបាយ និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសជិតខាងទាំងពីរ។
    |
 |
|
លោក Trieu Tai Vinh អនុប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចូលជួបសម្តែងការគួរសមជាមួយសម្តេច ម៉ែន សំអាន |
គណៈប្រតិភូគណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានចូលជួបសម្តែងការគួរសមសម្ដេច ម៉ែន សំអាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានគណៈចលនាមហាជន និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងធ្វើការជាមួយគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ក្នុងជំនួបទាំងនេះ លោក Trieu Tai Vinh បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ក្នុងកិច្ចការសំខាន់ៗរវាងគណៈឃោសនាការអប់រំនិងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ដូចជាការផ្លាស់ថ្មីនូវខ្លឹមសារនិងវិធីសាស្រ្តឃោសនាអប់រំ ការអប់រំនយោបាយ សតិអារម្មណ៍ និងរបៀបរស់នៅសម្រាប់កម្មាភិបាល សមាជិកបក្សនិងប្រជាជនក្នុងបរិបទនៃការធ្វើសមាហរណកម្ម និងការធ្វើបរិវត្ដកម្មឌីជីថល ការឃោសនាប្រយុទ្ធប្រឆាំងនឹងព័ត៌មានខុសឆ្គងនិងអរិភាព រួមចំណែកដល់ការការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស។
លោក Trieu Tai Vinh សង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់តួនាទីក្នុងការតម្រង់ទិសមតិសាធារណៈ ពង្រឹងទំនុកចិត្តរបស់ប្រជាជនលើគោលមាគ៌ា និងគោលនយោបាយរបស់បក្ស និងរដ្ឋ ក៏ដូចជាការបង្កើនការសហការរវាងទីភ្នាក់ងារសារព័ត៌មាននៃប្រទេសទាំងពីរ ជាពិសេសក្នុងពិធីបុណ្យធំៗ ព្រឹត្តិការណ៍នយោបាយសំខាន់ៗ និងរំលឹកខួបទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជាៗ។
    |
 |
|
គណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមជួបពិភាក្សាជាមួយគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា |
ថ្នាក់ដឹកនាំកម្ពុជាបានយល់ស្របនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមលើបណ្តាញបក្ស ព្រមទាំងសង្កត់ធ្ងន់លើប្រសិទ្ធភាពនៃការផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារចលនាមហាជន ការងារជនជាតិនិងសាសនា និងការកសាងប្លុកមហាសាមគ្គីជនជាតិទាំងមូល និងផ្តោតលើការថែរក្សា និងពូនជ្រំទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូគណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាមបានមកបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងជួបធ្វើការជាមួយសមាគមខ្មែរ-វៀតណាមប្រចាំនៅកម្ពុជា និងទស្សនាវិមានមិត្តភាពវៀតណាម-កម្ពុជានៅរាជធានីភ្នំពេញ និងជួបធ្វើការជាមួយថ្នាក់ដឹកនាំអាជ្ញាធរខេត្តសៀមរាបផងដែរ៕
បកប្រែដោយ Pham Diep