អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានលោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម ប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា និងលោកស្រី ជា គឹមថា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម ព្រមទាំងតំណាងគណៈកម្មាធិការប្រជាជនខេត្ត សាច់ញាតិរបស់យុទ្ធជនពលី និងយុទ្ធជនពិការដែលបំពេញកាតព្វកិច្ចអន្តរជាតិនៅកម្ពុជា និងនិស្សិតជាង ៤០០នាក់ មកពីប្រទេសវៀតណាម កម្ពុជា ឡាវ កូរ៉េខាងត្បូង និងម៉ូសំប៊ិក ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានាក្នុងតំបន់ភាគខាងជើងវៀតណាម។

leftcenterrightdel
លោកស្រី  Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម ប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា (អង្គុយខាងឆ្វេង) ចូលរួមព្រឹត្តិការណ៍

លោក Le Van Tuy អនុប្រធានអចិន្ត្រៃយ៍នៃមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា ឲ្យដឹងថា៖ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (ឆ្នាំ ១៩៦៧) ប្រទេសទាំងពីរបានរៀបចំសកម្មភាពជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាព ទំនុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។

ឆ្នាំ ២០២៥ បានរៀបចំសកម្មភាពជាច្រើនដូចជា៖ ការផ្លាស់ប្ដូរមិត្តភាពការពារជាតិព្រំដែន; សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម; សកម្មភាពជាច្រើនសម្រាប់អនុវត្ត "ផែនការសហប្រតិបត្តិការវប្បធម៌វៀតណាម-កម្ពុជាសម្រាប់ដំណាក់កាល ២០២៣-២០២៧" និង "កម្មវិធីផ្លាស់ប្ដូរនិស្សិតវៀតណាម-កម្ពុជាឆ្នាំ ២០២៥" នៅថ្ងៃនេះ  គឺជាសកម្មភាពលេចធ្លោ និងមានអត្ថន័យយ៉ាងសំខាន់។

leftcenterrightdel
លោកស្រី ជា គឹមថា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាមថ្លែងសុន្ទរកថាក្នុងកម្មវិធី

ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោកស្រី ជា គឹមថា បានបញ្ជាក់ថា វៀតណាមនិងកម្ពុជា គឺជាប្រទេសជិតខាងជិតស្និទ្ធ ដែលមានទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពប្រពៃណីយូរអង្វែង។ ក្នុងអំឡុងពេលប្រវត្តិសាស្ត្រនៃការតស៊ូ និងការលះបង់របស់ប្រជាជាតិទាំងពីរ ដើម្បីរំដោះប្រទេសជាតិពីអាណានិគមនិយមនិងចក្រពត្តិនិយមរហូតដល់ទទួលបានជ័យជម្នះ ចំណងសាមគ្គីភាពដែលមិនអាចកាត់ផ្ដាច់នោះ បានបង្កើតនូវនិមិត្តរូបដ៏ពិសិដ្ឋសម្រាប់ប្រទេសទាំងពីរ។ នោះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការការពារ និងការអភិវឌ្ឍប្រទេសជាតិកាន់តេរីកចម្រើន  ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីររហូតមកដល់សព្វថ្ងៃនេះ។

លោកស្រី ជា គឹមថា បន្ថែមថា នាពេលកន្លងមក វេទិកាធុរកិច្ចវៀតណាម-កម្ពុជា បានទទួលនិស្សិតកម្ពុជាជាង ៥០ នាក់ ដែលមានស្ថានភាពលំបាកធ្វើជាកូនធម៌។ និងរៀបចំឲ្យនិស្សិតកម្ពុជាទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងរៀបចំកម្មវិធីពិនិត្យសុខភាព និងផ្តល់អំណោយដល់ប្រជាជនក្រីក្រជាង ២០០០ នាក់ នៅតំបន់ព្រំដែន ព្រមទាំងចូលរួមសកម្មភាពផ្លាស់ប្តូរមិត្តភាព ស្វែងយល់អំពីប្រវត្តិសាស្ត្រ ផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងសំដែងសិល្បៈ។

leftcenterrightdel
លោកស្រី  Nguyen Thi Thanh ប្រគល់គ្រឿងអនុស្សាវរីយ៍ “ដើម្បីចំណងមិត្តភាពវៀតណាម-កម្ពុជា” ដល់បុគ្គលនានា

ជាមូលដ្ឋានមួយដែលមានកិត្តិយសរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ លោក Le Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ឲ្យដឹងថា៖ កម្មវិធីផ្លាស់ប្តូរនិស្សិតវៀតណាម-កម្ពុជាឆ្នាំ ២០២៥ គឺជាឱកាសសម្រាប់ពង្រឹងចំណងមិត្តភាព ចែករំលែក និងយល់គ្នាទៅវិញទៅមក ដើម្បីឱ្យនិស្សិតម្នាក់ៗមិនត្រឹមតែជាអ្នករៀនប៉ុណ្ណោះទេ ថែមទាំងជាឯកអគ្គរដ្ឋទូត និងជាស្ពានដ៏សំខាន់មួយដើម្បីពូនជ្រំចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព នាពេលអនាគត។

នៅក្នុងព្រឹត្តិការណ៍នេះ ក៏បានប្រព្រឹត្ដទៅកម្មវិធីសិល្បៈដែលសម្តែងដោយនិស្សិតមកពីបណ្ដាប្រទេស។ គួររំលឹកថា  មុននោះ គណៈប្រតិភូនិស្សិតអន្តរជាតិបានអញ្ជើញទៅទស្សនាកេរ្ដិ៍ដំណែលជាតិពិសេស វត្ត Keo (ឃុំ Vu Tien  ខេត្ត Hung Yen)៕

បកប្រែដោយ Pham Diep