ដោយចូលរួមក្នុងកម្មវិធីនេះ អ្នកវិទ្យាសាស្ត្រវ័យក្មេងបានស្នើ និងលើកឡើងដំណោះស្រាយជាច្រើន ដើម្បីលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងនវានុវត្តន៍នៅទីក្រុងហូជីមិញ។ មតិនានាបានលើកឡើងថា ទីក្រុងគប្បីបង្កើតមូលនិធិមួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានគោលនយោបាយធ្វើពាណិជ្ជកម្មផលិតផលស្រាវជ្រាវ គាំទ្រនិស្សិតស្រីឱ្យសិក្សា និងស្រាវជ្រាវក្នុងវិស័យបច្ចេកទេស និងបង្កើតមន្ទីរពិសោធន៍ស្រាវជ្រាវរួម។ល។

leftcenterrightdel
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងសហភាពសហព័ន្ធយុវជនទីក្រុង ប្រគល់វត្ថុអនុស្សាវរីយ៍ដល់បុគ្គលដែលបានឈ្នះពានរង្វាន់និស្សិតស្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមក្នុងឆ្នាំ ២០២៥

ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានបញ្ជាក់ថា នឹងទទួលយកអនុសាសន៍របស់អ្នកវិទ្យាសាស្ត្រវ័យក្មេង ចាត់តាំងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសហភាពសហព័ន្ធយុវជនទីក្រុង ឱ្យធ្វើការស្រាវជ្រាវ សម្របសម្រួល និងស្នើដំណោះស្រាយ ដើម្បីដាក់ជូនថ្នាក់ដឹកនាំទីក្រុងក្នុងពេលឆាប់ៗនេះ។ ទីក្រុងតែងតែរួមដំណើរ និងគាំទ្រដល់អ្នកវិទ្យាសាស្ត្រវ័យក្មេង ដើម្បីឱ្យគម្រោងស្រាវជ្រាវរបស់ពួកគេអាចបន្តអភិវឌ្ឍ អនុវត្ត និងផ្សព្វផ្សាយ៕

បកប្រែដោយ Huyen Trang